នៅឯព្រឹត្តិការណ៍ CES ឆ្នាំទៅមិញ ឃើញថា ក្រុមហ៊ុន Intel បានបង្ហាញចេញនូវកាតម៉ាស៊ីនកុំព្យូទ័រមួយបន្ទះ (Compute Card) ដែលមានសមត្ថភាពស្មើទៅនិងម៉ាស៊ីនកុំព្យូទ័រទាំងមូល ថែមទាំងមានទំហំតូច ប៉ុនកាតធនាគារសព្វថ្ងៃ។ មកដល់ក្នុងសប្ដាហ៍នេះ ក្រុមហ៊ុនផលិតគ្រឿងកុំព្យូទ័រ Intel បានធ្វើការប្រកាសចេញ Compute Card ជាផ្លូវការហើយ។ ផលិតផលថ្មីនេះ ឃើញមានវត្តមានរបស់ក្រុមហ៊ុន LG ចូលរួមសហការ ដោយបានធ្វើការដោតសាក Compute Card ជាមួយនិង អេក្រង់ទូរទស្សន៍របស់ខ្លួន ដើម្បីបង្គុំឧបករណ៍ទាំង ២ ឲ្យក្លាយទៅជាកុំព្យូទ័រមួយគ្រឿង។
យោងតាមគេហទំព័រ The Verge បានឲ្យដឹងថា កាតម៉ាស៊ីនកុំព្យូទ័រនេះក៏អាចនឹងធ្វើការតភ្ជាប់ទៅកាន់ ថេប្លេត និងឧបករណ៍បញ្ចាំងរូបភាពទៅលើក្តារខៀន បានផងដែរ។ ម្យ៉ាងវិញទៀត Compute Card នឹងមានចេញជា ៤ ជម្រើសផ្សេងៗគ្នា តាមរូបភាពបង្ហាញខាងក្រោម៖

គួរបញ្ជាក់ដែរថា Compute Card នឹងចាប់ផ្ដើមចេញលក់នៅ ខែសីហា ខាងមុខនេះ រីឯតម្លៃក្រុមហ៊ុនមិនបានបញ្ជាក់ប្រាប់នៅពេលនេះទេ។ យ៉ាងណាក្ដី វាត្រូវបានគេរំពឹងទុកជាមុនថា នឹងក្លាយទៅជាម៉ាស៊ីនកុំព្យូទ័រដែលអាចដាក់តាមហោប៉ៅបាន ដ៏មានឥទ្ធិពល នាពេលអនាគត៕
ប្រភព៖ The Verge
មតិយោបល់