ព័ត៌មានសិល្បៈ និងកម្សាន្ត

ពិតជាខ្លោចចិត្ត! ផលិតករ ឧត្តម បញ្ញា ឪពុកទើបស្លាប់១០ថ្ងៃ ម្ដាយស្លាប់ទៀត

គឺជារឿងមិនគួរកើតដែលលោក ឧត្តម បញ្ញា ដែលត្រូវគេស្គាល់ថាជាផលិតករហៅតួថតស្ពត និងថតកម្មវិធីផ្សេងៗល្បីឈ្មោះគួរសមនៅក្នុងពិភពសិល្ប: ជួបរឿងយ៉ាងរន្ធត់ចិត្ត ដោយសារតែលោកទើបស្លាប់ឪពុកកាលពី១០ថ្ងៃមុន បែរជាមានរឿងត្រូវម្ដាយស្លាប់ចោលទៀតនៅថ្ងៃទី១ មិថុនានេះ ។

នេះជាសោកនាដកម្មដ៏រន្ធត់ចិត្តមួយ ដែលធ្វើឲ្យលោកសឹងនឹងក្លាយជាមនុស្សបាត់បង់សតិ ក្នុងពេលដែលពិធីបុណ្យសពមនុស្សសំខាន់នៅក្នុងគ្រួសារត្រូវធ្វើបណ្ដាក់គ្នា ក្នុងពេលដែលស្ថានភាពគ្រួសាររបស់លោកក៏មិនមែនជាអ្នកមានបាន។
គ្មានអ្នកណាមិនរន្ធត់ចិត្តនោះទេ បន្ទាប់ពីលោក ឧត្តម បញ្ញា ដែលជាផលិតករមានតារាសិល្ប:ស្គាល់មិនតិច បង្ហោះឲ្យដឹងពីរឿងដ៏ជូរចត់របស់ខ្លួនពាក់ព័ន្ធនឹងការស្លាប់ឪពុកទើបតែបាន៩ថ្ងៃ ស្រាប់តែស្លាប់ម្ដាយម្នាក់ទៀតកាលពីថ្ងៃទី១ មិថុនា មុននេះដោយសពម្ដាយរបស់លោកនឹងកំណត់បូជានៅល្ងាចថ្ងៃទី៣ មិថុនានេះ ក្រោយពីតម្កល់ធ្វើបុណ្យបាន២ថ្ងៃហើយ។ លោកឧត្តម បញ្ញា និយាយថា ឪពុករបស់លោកហ៊ុន វាសនា បានទទួលមរណភាពកាលពីថ្ងៃទី២២ ឧសភា ដោយសារតែជំងឺសួតធ្វើទុក្ខ ហើយក្រោយពិធីបូជាសពឪពុកបានតែប៉ុន្មានថ្ងៃម្ដាយរបស់លោកដែលមានជំងឺទឹកនោមផ្អែម និងលើសឈាមស្រាប់ ក៏មានជំងឺពិបាកចិត្តអត់បាយអត់ទឹក រហូតទទួលមរណភាពកាលពីថ្ងៃទី១ មិថុនា បណ្ដាក់គ្នា។ លោកថាស្ថានភាពជីវិតបានធ្លាក់ដុនដាបយ៉ាងខ្លាំង ដោយសារតែលោកឪពុកនិងអ្នកម្ដាយទទួលមរណភាពបន្តបន្ទាប់គ្នា ដែលធ្វើឲ្យលោកមិនមានកម្លាំងសូម្បីតែការតស៊ូ។ លោកថាសពម្ដាយនឹងត្រូវបូជាល្ងាចនេះ ដោយលោករំពឹងថានឹងមានវត្តមានសប្បុរសជន និងតារាសិល្ប: ដែលលោកធ្លាប់រួមការងារជាមួយនាពេលកន្លងមកចូលរួមក្នុងពិធីបូជាសពរបស់លោក ដើម្បីផ្ដល់ជាកម្លាំងចិត្តឲ្យលោកក្រោយពេលមានទុក្ខដូចភ្នំ។ លោកថាអត់មានលុយធ្វើបុណ្យឲ្យបានសមរម្យទេ តែក៏បានប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីបំពេញកិច្ចដល់ម្ដាយជាលើកចុងក្រោយ មុនពេលបូជានោះដែរ។

សម្រាប់សម្បុរសជនដែលមានបំណងចង់បរិច្ចាគជួយដល់លោកដែលកំពុងមានទុក្ខ ឬចង់ទៅចូលរួមដល់រោងបុណ្យដោយផ្ទាល់ សូមទំនាក់ទំនងដលេខរូបស័ព្ទរបស់លោកផ្ទាល់ 081 333 814 / 078 333 159

មតិយោបល់