ភ្នំពេញៈ បុរសម្នាក់ជិះម៉ូតូបត់ចូលផ្ទះខ្វះការប្រុងប្រយ័ត្នត្រូវបានម៉ូតូក្មេងស្ទាវបុកពីក្រោយបណ្តាលអោយរងរបួសធ្ងន់!
ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តាយផ្លូវ២១៧ ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ហុក ឡាយ ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅក្នុងបុរីប៉ែងហួត ភូមិឫស្សីសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាំជធានីភ្នំពេញ កំពុងតែសំរាកព្យាបាលនៅមន្ទីរពេទ្យឯកជនស្តង់ដាដែលនៅក្បែរកន្លែងកើតហេតុ។

ប្រភពដដែលបានបន្តទៀតថា ខណៈពេលដែលបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកzoomerxពណ៌សលាយខ្មៅពាក់ស្លាកលេខភ្នំពេញ1FJ4848ធ្វើដំណើរពីជើងទៅត្បូង ពេលកំពុងបត់ចូលផ្ទះរបស់គាត់ក្នុងបុរីប៉េងហួត ត្រូវបានក្មេងស្ទាវ២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកMSXពណ៌ខ្មៅគ្មានស្លាកលេខធ្វើដំណើរស្របទិសគ្នាក្នុងល្បឿនយ៉ាងលឿន បានជ្រុលចង្កូតទៅបុកចំពីក្រោយបណ្តាលឲ្យជនរងគ្រោះដួលបែកក្បាលរងរបួសធ្ងន់ ចំណែកក្មេងស្ទាវទាំង២នាក់ខាងលើរងរបួសស្រាលត្រូវបានក្រុមអ្នករត់ម៉ូតូឌុបនៅក្បែរនោះនាំគ្នាជួយលើកយកទៅសំរាកព្យាបាលនៅមន្ទីរពេទ្យឯកជន២ផ្សេងគ្នា។ ក្រោយពីលាងរបួសរួច ជនបង្កទាំង២នាក់បានលួចបើកទ្វារក្រោយរត់ចេញពីមន្ទីពហុព្យាបាលមនោរម្យបាត់ដោយបន្សល់ទុកនៅម៉ូតូនៅកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលចររាចរណ៍ខណ្ឌមានជ័យបានចុះមកធ្វើការវាស់វែងនៅកន្លែងកើតហេតុនិងយកម៉ូតូទាំង២គ្រឿងយកទៅរក្សាទុកនៅអធិការខណ្ឌមានជ័យដើម្បីដោះស្រាយនិងអោយជនបង្កចូលខ្លួនមកដោះស្រាយគ្នានៅពេលក្រោយ៕
មតិយោបល់