ព័ត៌មានសិល្បៈ និងកម្សាន្ត

រឿង«នាងនាថបាត់ដំបង»ដែលផលិតដោយថៃ ចេញTrailer និងប្រកាសបញ្ចាំងក្នុងរោង

ខុសពីការផ្ដល់សម្ភាសន៍ដែលថាភាពយន្តរឿង«នាងនាថបាត់ដំបង»នឹងមានតែរឿងភាគសម្រាប់ដាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ប៉ុស្ដិ៍លេខ៥ ពេលនេះតំណាងទូរទស្សន៍ថៃបានអះអាងថាដោយសារតែខ្សែរឿងនេះចំណាយទុនថតអស់ច្រើន ហើយផលិតករដែលជាអ្នកដឹកនាំសម្ដែងក៏សុទ្ធតែជាផលិតករថៃទៀត ទើបសម្រេចដាក់បញ្ចាំងជាភាពយន្តខ្នាតធំតែម្ដងក្នុងរោងភាពយន្ត។ តំណាងប៉ុស្ដិ៍លេខ៥និយាយថាខ្លួននឹកកន្ទ្រាក់អារម្មណ៍អ្នកគាំទ្រតាមរយ:រោងកុនជាមុនសិន ទើបដាក់បញ្ចាំងជារឿងភាគនៅលើកញ្ចក់ទូរទស្សន៍។ រឿងនេះត្រូវបានផលិតយ៉ាងសម្រិតសម្រាំង តាមលំនាំរឿងព្រេងនាងនាថនៅបាត់ដំបង ដោយខាងផលិតករថៃបានអះអាងថាគឺមានរសជាតិប្លែក បើធៀបនឹងរឿងនាថដែលធ្លាប់ផលិតកន្លងមក។ ជាក់ស្ដែងសូម្បីតែ Trailer ដែលបានបង្ហោះឡើង ក៏ទទួលបានការចាប់អារម្មណ៍ច្រើនដែរ អញ្ចឹងហើយជាមុខមាត់ និងជាក្រេឌីតធំមួយរបស់កញ្ញានី មុន្នីនាថ ដែលបានសម្ដែងរឿងនេះ។ ផលិតករប៉ុស្ដិ៍លេខ៥បានអះអាងថាខ្លួននឹងធ្វើពិធីសម្ពោធនៅថ្ងៃទី៦ មិថុនា ខាងមុខ ដោយការដាក់បញ្ចាំងលក់សំបុត្រនឹងធ្វើនៅថ្ងៃទី៨ មិថុនា បន្ទាប់គ្នា។

សូមទស្សនាឈុតខ្លី រឿង«នាងនាថបាត់ដំបង»តើទាក់ទាញយ៉ាងណា?

//www.youtube.com/watch?v=V1e4j-uVuDk&feature=youtu.be

មតិយោបល់