ភ្នំពេញៈ តារាចម្រៀងកញ្ញា វ៉ាន់ នីឡា បានបញ្ចប់ការបំភ្លឺរបស់ខ្លួនហើយ នៅវេលាម៉ោង១១ព្រឹក ថ្ងៃទី១០ ខែសីហានេះ។ ទោះយ៉ាងណា នាងបានបញ្ជាក់ប្រាប់ Post News ថា នាងរក្សាជំហរឲ្យតុលាការចាត់ការតាមផ្លូវច្បាប់ ដោយមិនព្រមទទួលយកការសម្របសម្រួលណាមួយឡើយ។
នៅវេលាម៉ោង១១ព្រឹកនេះ វ៉ាន់ នីឡា និងមេធាវីរបស់ខ្លួន បានចេញពីតុលាការ ដោយបញ្ជាក់ជាថ្មីថា នាងត្រូវការឲ្យច្បាប់អនុវត្តលើជនអនាមិក ដែលទម្លាយរូបអាក្រាតរបស់នាងនាពេលកន្លងមក ហើយនៅតែរក្សាជំហរនេះដោយមិនព្រមទទួលយការសម្របសម្រួលណាមួយឡើយ។
គួរជម្រាបថា នៅវេលាម៉ោង៨៖៣០នាទី ព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦នេះ តារាចម្រៀងនាង វ៉ាន់ នីឡា បានចូលខ្លួនបំភ្លឺលើពាក្យបណ្ដឹងរបស់ខ្លួនជាលើកដំបូង បន្ទាប់ពីមានការទម្លាយថា ពាក្យបណ្ដឹងរបស់នាងត្រូវបានបញ្ជូនចេញផុតពីក្រសួងមហាផ្ទៃ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីដើមខែសីហា៕
https://youtu.be/davIYfeN0LQ
មតិយោបល់