ព័ត៌មានសុខភាព

ទទួលទានស៊ុតមាន់មួយថ្ងៃ២គ្រាប់ លទ្ធផលហួសការស្មាន

ស៊ុត គឺជាអាហារដ៏ពេញនិយមបំផុតសម្រាប់មនុស្សសម័យនេះ ហើយមានក្រុមគ្រួសារមួយចំនួនទទួលទានស្ទើរតែរៀងរាល់ថ្ងៃ ព្រោះវាមានតម្លៃថោកសមរម្យ ហើយមានអត្ថប្រយោជន៍ចំពោះសុខភាពថែមទៀត។ បើយោងតាមគេហទំព័រ Brightside បានបង្ហាញថា ការទទួលទានស៊ុតមាន់ស្ងោរមួយថ្ងៃពីរគ្រាប់នៅពេលព្រឹកជាប្រចាំ ផ្តល់មកនូវអត្ថប្រយោជន៍អស្ចារ្យ៧យ៉ាងដែលយើងនឹកស្មានពុំដល់។


១.ការពារជំងឺបាត់ការចង់ចាំ

ស៊ុតមាន់ត្រូវបានគេរកឃើញថា មានផ្ទុកសារធាតុពិសេសម្យ៉ាងដែលគេហៅថា lutein។ សារធាតុនេះហើយ អាចជួយកសាងកោសិកាខួរក្បាលឲ្យមានភាពរឹងមាំ តែផ្ទុយទៅវិញប្រសិនបើខ្វះសារធាតុ lutein នេះ អ្នកប្រាដកជាប្រឈមនឹងបញ្ហាខ្សោយការចង់ចាំជាពុំខាន។

២.វីតាមីនB ជួយការពារស្បែក សក់ និងថ្លើម
វីតាមីនB12 និងប្រូតេអ៊ីនដែលមាននៅក្នុងស៊ុតមាន់ មានសមត្ថភាពអាចជួយថែបំប៉នដល់ស្បែក ធ្វើឲ្យសក់មានភាពរឹងមាំ និងអាចបណ្តេញជាតិពុលចេញពីថ្លើមបានថែមទៀត។

៣.កាត់បន្ថយហានិភ័យនៃជំងឺសរសៃឈាមបេះដូង
តាមការស្រាវជ្រាវថ្មីមួយបានបង្ហាញថា ស៊ុតមាន់ មានផ្ទុកកាឡូរីទាប និងអាស៊ីតខ្លាញ់អូមេហ្គា៣ ដែលអាចជួយកាត់បន្ថយកម្រិតទ្រីគ្លីសេរីត(triglyceride) នៅក្នុងរាងកាយ ហេតុនេះហើយទើបហានិភ័យនៃជំងឺសរសៃឈាមបេះដូងត្រូវបានកាត់បន្ថយ។

៤.ជួយសម្រកទម្ងន់
អ្នកវិទ្យាសាស្ត្រអាមេរិកបានធ្វើការសន្និដ្ឋានថា ប្រសិនបើអ្នកទទួលទាន ស៊ុតមាន់ស្ងោរ ជាអាហារពេលព្រឹកជាប្រចាំ អ្នកនឹងស្រកទម្ងន់យ៉ាងឆាប់រហ័សរហូតដល់ទៅពីរដង។ ព្រោះការទទួលទានស៊ុតមាន់នៅពេលព្រឹក អាចធ្វើឲ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរ ហើយកាត់បន្ថយការទទួលទានអាហារពេញមួយថ្ងៃ។

៥.កាត់បន្ថយហានិភ័យនៃជំងឺមហារីក
សារធាតុកូលីន(Choline) មិនត្រឹមតែចាំបាច់សម្រាប់ខួរក្បាលប៉ុណ្ណោះទេ ថែមទាំងអាចកាត់បន្ថយហានិភ័យនៃជំងឺមហារីកបានថែមទៀត។ បើយោងតាមការសិក្សាមួយទៅលើស្ត្រីវ័យជំទង់ដែលទទួលទានស៊ុតមាន់ជាអាហារពេលព្រឹកជាប្រចាំរកឃើញថា ពួកគេអាចកាត់បន្ថយហានិភ័យនៃជំងឺមហារីកសុដន់ចំនួន១៨ភាគរយ។

៦.កាត់បន្ថយភាពចាស់

ជាក់ស្តែង ការស្រាវជ្រាវមួយដែលបានធ្វើឡើងដោយអ្នកវិទ្យាសាស្ត្រ ហូឡង់ បានបង្ហាញថា ស្ត្រីចំនួន៨៧ភាគរយដែលមានអាយុចាប់ពី ៣៥ ដល់ ៤០ឆ្នាំ តែងតែកើតមានស្នាមអុជខ្មៅនៅលើស្បែក។ ចំពោះបុរសវិញ នៅក្នុងវ័យនេះកើតមានស្នាមជ្រួញនៅកន្ទុយភ្នែក ដែលជាសញ្ញាបញ្ជាក់ពីភាពចាស់។ ប៉ុន្តែ ប្រសិនបើអ្នកទទួលទានស៊ុតមាន់ស្ងោរ មួយថ្ងៃពីរគ្រាប់ជាចាំ បញ្ហាភាពចាស់នឹងត្រូវកាត់បន្ថយ។

៧.ល្អសម្រាប់អ្នកដែលចង់បានកូន

វីតាមីនB របស់ស៊ុតមាន់ គឺជាចំណែកមួយដល់សំខាន់បំផុតនៅក្នុងការបង្កើតអ័រម៉ូនភេទ។ ចំណែកឯវីតាមីន B9 និងអាស៊ីតហ្វីលិក អាចជំនួយដល់ដល់ការបង្កើតកោសិកាឈាមក្រហម បំពង់សរសៃប្រសាទ និងកាក់បន្ថយហានិភ័យជំងឺវិកលចរិតចំពោះទារក។ នេះហើយជាមូលហេតុដែលអ្នកជំនាញបានផ្តល់អនុសាសន៍ ឲ្យស្ត្រីដែលចង់បានកូន ឬកំពុងតែមានផ្ទៃពោះ បរិភោគឲ្យបានញឹកញាប់៕

មតិយោបល់