ព័ត៌មានសិល្បៈ និងកម្សាន្ត

បុរសស្រវឹងស្រាម្នាក់បើកម៉ូតូមកបុករថយន្តនាយ ក្រិន បណ្តាលឲ្យបែកមុខ បាក់ធ្មេញ 

លោកទេស សុខជន ហៅនាយ ក្រិន តារាសម្ដែងកំប្លែងម្នាក់ ត្រូវបុរសស្រវឹងស្រាម្នាក់បើកម៉ូតូមកបុកពីក្រោយពេញទំហឹង បណ្ដាលឲ្យបុរសនោះរងរបួសធ្ងន់ នៅមុខហាងនាយក្រិន ផ្លូវ២០០៤ ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ នៅវេលាម៉ោង៨និង១៥នាទីយប់ ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៧ ។

ម៉ូតូខាងលើម៉ាក ស្មាស់វី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1BL-0360 ជិះពីជើងទៅត្បូង ក៏ជ្រុលទៅបុករថយន្តដែលចតស្ងៀមពីក្រោយពេញទំហឹង ធ្វើឲ្យរងរបួសបាក់ធ្មេញ បែកមុខ រងរបួសធ្ងន់។

បន្ទាប់ពីកើតហេតុ រថយន្តនិងម៉ូតូទាំង២គ្រឿងត្រូវបានសមត្ថកិច្ចចុះទៅវាស់វែង រួចនាំយកមករក្សាទុកនៅផ្នែកជំនាញអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ រង់ចាំការដោះស្រាយគ្នាពេលក្រោយ៕

មតិយោបល់