ព័ត៌មានសិល្បៈ និងកម្សាន្ត

បញ្ចប់តន្ត្រីសប្បុរសធម៍ អុីណារីតា តារាសិល្បៈចុះប្រគល់អំណោយភ្លាមៗនៅសៀមរាប

កាលពីល្ងាចថ្ងៃទី១៤ ឧសភា តារាចាស់ក្មេងល្បីៗ រួមលោក ខេម លោក គូម៉ា នាយគ្រឿន កញ្ញា ផន ស្រីខួច លោក ឃុន វត្ថា លោក សៅ ឧត្តម លោក BIG និង លោក ម៉ាដូណា ជាដើម បានទទួលជោជ័យយ៉ាងខ្លាំង ក្នុងការប្រគំតន្ត្រី ដែលមានឈ្មោះថា “តន្ត្រីសប្បុរសធម៍ អុីណារីតា” នៅវិទ្យាល័យក្រឡាញ់ ក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប ដោយទទួលបានថវិកាប្រមាណជាង៣មុឺនដុល្លារ។ ថវិការដែលទទួលបាននេះ ត្រូវបានគេឃើញតម្រូវឲ្យសិល្បករ ចុះប្រគល់ជូនគ្រួសារចំនួន៤០០ គ្រួសារភ្លាមៗ ស្មើនឹងជាង១ពាន់នាក់ នៅមួយថ្ងៃបន្ទាប់ពីចប់តន្ដ្រី ក្រុមតារាៗ ដែលខំច្រៀងរាំអង្គាសប្រាក់ នៅក្នុងព្រឹត្តិការណ៍នោះ បានចុះចែកអំណោយផ្ទាល់ជូនសហគមន៍ខ្វះខាត។

លោក ឌីម សួនណាត និង លោកស្រី ម៉ក់ សុភក្ត្រ័ អគ្គនាយកក្រុមហ៊ុន ENARITA បានថ្លែងបញ្ជាក់ថា ក្រោយបញ្ចប់ការប្រគំតន្ត្រី ថវិកាសប្បុរសធម៍ដែលទទួលបានការបរិច្ចាគរបស់ ភ្ញៀវចូលទស្សនា ទទួលបានតែ បន្តិចបន្តួចប៉ុណ្ណោះ ឃើញដូចនេះ អតិថិជនអ្នកទិញដីឡូតិ៍ គ្រប់ខេត្តក្រុងរបស់ក្រុមហ៊ុន បានរួមគ្នា រៃអង្គាសបន្ថែម ទទួលជិត២មុឺនដុល្លារ ប៉ុន្តែក្រុមហ៊ុននៅតែបំពេញបន្ថែម បានដល់ជាង ៣មុឺនដុល្លារ ដើម្បីឲ្យថវិកាទាំងមូលមានចំនួនច្រើនគួរសម ក្នុងគម្រោងចាត់ចែងជួយដល់សង្គម។

ជាលទ្ធផល លោកបានដឹកនាំតារាសិល្ប: ចុះចែកអំណោយរួមមានគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនជូនដល់ប្រជាពលរដ្ឋ នៅក្នុងសហគមន៍ស្រុកក្រឡាញ់ ខេត្តសៀមរាប ប្រមាណ៤០០គ្រួសារ និង សិស្សានុសិស្ស ជាង១០០០ នាក់ដើម្បីបង្ហាញសាធារណជនថា ក្រុមហ៊ុន ENARITA ក្រោយបើកប្រគំតន្ត្រីហើយ គឺទោះជាទទួលបានថវិកាជាក់ស្ដែងតិច ឬច្រើន ក៏ត្រូវតែដឹកនាំតារាសិល្ប: ចុះធ្វើសកម្មភាពសប្បុរសធម៍ភ្លាមៗនោះដែរ។ អ្វីដែលលោកសប្បាយចិត្ត គឺបានឃើញតារាសិល្ប: និងសប្បុរសជនសុទ្ធ តែមានឆន្ទ:ក្នុងការជួយសង្គម តាមរយ:ការចូលរួមរួមច្រៀងរាំ ការបរិច្ចាគថវិកា និងការចុះចែកអំណោយ ដែលក្រុមហ៊ុនចាត់ចែង ហើយមានការពួតដៃគ្នា បានយ៉ាងល្អនោះតែម្ដង។

ថវិកាសប្បុរសដែលសល់ពីកញ្ចប់ ចែកចាយដល់សហគមន៍ ខ្វះខាតនៅក្រឡាញ់ លោកនឹងដឹកនាំក្រុមការងារ ក៏ដូចអ្នកសិល្ប: បន្តនៅក្នុងសកម្មភាពសប្បុរសធម៍បន្តទៀត។ គួរបញ្ចាក់ថា លោកឌីម សួនណាត និង លោកស្រី ម៉ក់ សុភក្ត្រ័ ទើបតែបានបរិច្ចាគថវិការ ផ្ទាល់ខ្លួនចំនួន ១ម៉ឺនដុល្លារ កាលពេលថ្មីៗនេះ ជូនដល់កាកបាទក្រហមកម្ពុជាផងដែរ៕

មតិយោបល់