ព័ត៌មានសិល្បៈ និងកម្សាន្ត

ប្អូនស្រីឯក ស៊ីដេ ជំពាក់ស្នេហ៍តារាក្មេង សឿន នរៈពិសិដ្ឋ

ចូលប្រឡូកសិល្បៈជាថ្មីក្រោយពីបែកបាក់ស្នេហ៍ គេកត់សម្គាល់ថាប្អូនស្រីជីដូនមួយរបស់តារាចម្រៀងលោក ឯក ស៊ីដេ គឺអ្នកនាងឯក សុវណ្ណរ័ត្ន ហៅតារារ័ត្ន មានទំនាក់ទំនងយ៉ាងចម្លែកជាមួយតារាក្មេងរូបសង្សារ គឺលោក សឿន នរៈពិសិដ្ឋ ដែលជាតារារះថ្មីហើយទើបនឹងឡើងកូដផង។ យ៉ាងណាមិញភាគីខាងស្រីប្រកាសថា អ្នកនាងចាត់ទុកប្រុសក្មេងជាដៃគូខ្លួនត្រឹមតែជាប្អូនប្រុសក្នុងសិល្បៈប៉ុណ្ណោះគឺមិនមែនស្នេហាដូចអ្វីដែលគេយល់ឃើញឡើយ។

មិនមែនត្រឹមតែលើហ្វេសប៊ុកប៉ុណ្ណោះទេ ដែលតារាប្រុសស្រីទាំំង២រមែងថតបង្ហោះកៀកកើយអមដោយសំណេរផ្អែមល្ហែមមិនខុសពីគូស្នេហ៍ខុសវ័យ សូម្បីតែនៅកន្លែងថតរឿងក៏គេឃើញតារាចម្រៀងវ័យ និងជាតារាសម្ដែង អ្នកនាង ឯក សុវណ្ណរ័ត្ន ធ្វើខ្លួនស្និទ្ធិស្នាលមិនសូវសមភ្នែកជាមួយប្រុសក្មេងគឺលោក សឿន នរៈពិសិដ្ឋ ធ្វើឲ្យមានការសង្ស័យពីទំនាក់ទំនងដែលអ្នកទាំងពីរអះអាងថាជាបងប្អូនរបស់ពួកគេផងដែរ។ បើទោះជាអ្នកទាំងពីរនៅតែបានច្រានចោលដំណឹងស្នេហា និងថាអ្វីៗគ្រាន់តែជាបងស្រី និងប្អូនប្រុស ក៏ការអះអាងរបស់ ភាគីទាំង២មិនសូវមានជឿ និងថាសកម្មភាពដែលបានស្ដែងឡើងគឺលើសបន្តិចពីបងប្អូន។ អ្នកសិល្បៈមួយចំនួនសុទ្ធតែបង្ហាញពីការទើសភ្នែកសម្រាប់អ្នកទាំងពីរ ខណៈដែល ឯក សុវណ្ណរ័ត្ន បានប្រកាសតបនឹងការយល់ឃើញថា មិនខ្វល់ សំខាន់ឲ្យអ្នកនាង និងលោក សឿន នរៈពិសិដ្ឋ កាន់តែជិតស្និទ្ធគ្នាច្រើនឡើង។ អ្នកនាងថាប្រុសក្មេងដែលអ្នកនាងពាក់ព័ន្ធជាបុគ្គលគួរឲ្យចូលចិត្ត និងបានចាត់ទុកអ្នកនាងមិនខុសពីពីបងស្រីម្នាក់ ទើបអ្នកនាងព្យាយាមខ្នះខ្នែងឲ្យគេបានចូលសិល្បៈសម្ដែងយ៉ាងពេញទំហឹង បន្ទាប់ពីគេចូលប្រឡូកការងារសិល្បៈប្រមាណជា២ឆ្នាំទៅហើយ តែទទួលបានផ្លែផ្កាស្ដួចស្ដើង។ អ្នកនាងថា លោក សឿន នរៈពិសិដ្ឋ គឺជាប្អូនប្រុសល្អ ហើយក៏ជាតារា ដែលមានការព្យាយាម និងខ្នះខ្នែងសម្រាប់សិល្បៈផងដែរ ទើបអ្នកនាងចេះតែចេញមុខទៅសុំផលិតករនេះទៅសុំផលិតករនោះ ឲ្យលោកបានសម្ដែងព្រោះតែការអាណិត។ យ៉ាងណាមិញ អ្នកនាងថាដោយសារតែលោកក៏ជាតារាដែលមានសមត្ថភាព និងទេពកោសល្យផងទេ ទើបទទួលបានជោគជ័យក្រោយពីអ្នកនាងចេញមុខដឹកដៃ និងនាំផ្លូវ។

លោក សឿន នរៈពិសិដ្ឋ បញ្ជាក់ថាលោកមិនខ្វល់រឿងអ្នកណាថាចោទថាលោកតោងកាលីបតារាសម្ដែងដែលមានអាយុបង ឬវ័យច្រើនជាងនោះទេព្រោះតែលោកចង់ល្បីនោះទេ ដោយសារតែលោកយល់ថារវាងខ្លួន និងអ្នកនាងបានចាត់ទុកគ្នាត្រឹមជាបងស្រី និងប្អូនប្រុសរួចទៅហើយ។ លោកថាទំនាក់ទំនងរវាងលោក និងអ្នកនាង ពិតជាស្អិតរមួតរហូតដល់មានគេច្រលំច្រើនឡើងថាស្រីចាស់ស្រឡាញ់ប្រុសក្មេងមែន ប៉ុន្តែលោកថាមិនខ្វល់នោះទេសំខាន់អ្នកនាងឯក សុវណ្ណរ័ត្ន មិនបានគិតអ្វីចំពោះលោកលើសពីប្អូន។ លោកថានៅក្នុងរយៈពេលចុងក្រោយ ការងារសិល្បៈមានការឈានឡើងដោយទើបបញ្ចប់ការសម្ដែង និងនៅសម្ដែងក្នុងរឿង«កំលោះយំក្រមុំសើច»របស់My TV និងរឿង«ទូកបាត់ច្រវ៉ា»របស់ទូរទស្សន៍PNN ជាដើម ដោយមិនទាន់រាប់បញ្ចូលការសម្ដែងភាពយន្តដែលមិនទាន់ថតបានច្រើនភាគរយផ្សេងទៀតនៅឡើយ។ លោកថាសិល្បៈ ចូលប្រឡូកប្រមាណ២ឆ្នាំហើយ តែទើបតែមានទីផ្សារក្រោយការខ្នះខ្នែងរបស់អ្នកនាងឯក សុវណ្ណរ័ត្ន ទើបលោកយល់ថាអ្នកនាងជាអ្នកមានគុណ និងមានភាពស្និទ្ធស្នាល ដោយមិនខ្វល់ពីរឿងអ្នកណាថាលោកស្រឡាញ់ស្រីអាយុបង ឬតោងកាលីពតារារៀមច្បងជាដើម៕

មតិយោបល់