ព័ត៌មានអន្តរជាតិ

កុប្បកម្មក្នុងគុកនៅម៉ិកស៊ិក សម្លាប់មនុស្ស ០៧ នាក់ និងរបួស ១៣ នាក់

ម៉ិកស៊ិកៈ ប្រភពពីរដ្ឋាភិបាល នៅថ្ងៃពុធ បាននិយាយថា អំពើកុប្បកម្មក្នុងគុកមួយ នៅភាគឦសានរដ្ឋ Tamaulipas នៃប្រទេស បានសម្លាប់ប៉ូលិស ០៣នាក់ និងអ្នកទោសបួននាក់ ។ នេះបើយោងតាម សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧។

អ្នកនាំពាក្យសន្ដិសុខរបស់រដ្ឋ Tamaulipas បានឲ្យដឹងថា ប៉ូលិស ០៦ និងអ្នកទោស ០២ នាក់ផងដែរ បានរងរបួស ក្នុងករណីកុប្បកម្ម នៅទីក្រុង Ciudad Victoria ដែលបានចាប់ផ្ដើមកាលពីយប់ថ្ងៃអង្គាររហូតដល់ព្រឹកថ្ងៃពុធ។

ហេតុការណ៍នេះ បានកើតទ្បើងនៅវេលាម៉ោង ៤ រសៀល (ម៉ោងក្នុងស្រុក) ចំពេលការត្រួតពិនិត្យសន្តិសុខមួយ ក្នុងពន្ធនាគារ ដោយប៉ូលិសរដ្ឋ ប៉ុន្តែវាបានប្រែខ្លាចទៅជាមានអំពើហិង្សា។ ការត្រួតពិនិត្យនេះ ត្រូវបានធ្វើឡើង ខណៈដែលអាជ្ញាធរជឿថា អ្នកទោសក្នុងពន្ធនាគារមានវត្ថុហាមឃាត់។

អ្នកនាំពាក្យលោក Luis Alberto Rodriguez បានប្រាប់ទូរទស្សន៍ Milenio ថា អ្នកទោសមានកាំភ្លើង នៅក្នុងដៃរបស់ពួកគេ ប៉ុន្តែលោកមិនបានបញ្ជាក់ទេថា ពួកគេបានប្រើវា ដើម្បីប្រឆាំងនឹងប៉ូលិសឬយ៉ាងណា៕

មតិយោបល់