ព័ត៌មានសិល្បៈ និងកម្សាន្ត

ខឹងកូន​ខ្លួន​ឯង​! រួមទាំងមានជំងឺប្រចាំកាយ​រាំរ៉ៃ ដុតផ្ទះខ្លួនឯង​បណ្តាល​ឲ្យ​ស្លាប់​ក្នុង​បន្ទប់​តែម្តង​

ខេត្ត​ព្រះសីហនុ​៖ថ្ងៃទី៣០​ ខែ​កញ្ញា​ ឆ្នាំ​២០២១ វេលាម៉ោង ១៩:០០ នាទីយប់​ ស្ថិតនៅភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីអគ្គីភ័យមួយបានកើតឡើងឆេះផ្ទះចំនួន០១ខ្នង សង់អំពីឈើ ប្រកស័ង្កសី ទំហំ​ ទទឹង ៤,៥ម៉ែត្រ បណ្តោយ ១០ម៉ែត្រ ជាកម្មសិទ្ធរបស់ឈ្មោះ កែវ ពៅ ភេទ​ ស្រី អាយុ ៥៧​ ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុខាងលើ ។

+​ ខូចខាត:​ ផ្ទះព្រមទាំងសម្ភារៈនៅក្នុងផ្ទះទាំងស្រុង​ ។
+​ មូលហេតុ: ខឹងកូននិងមានជំងឺប្រចាំកាយដុតផ្ទះខ្លួនឯង​ ។
+​ តាមការបំភ្លឺរបស់ឈ្មោះ លី ក្បក ភេទ​ ប្រុស អាយុ ២៨​ ឆ្នាំ ត្រូវជាកូនបង្កើតរបស់ជនរងគ្រោះបានបញ្ជាក់ថា ម្តាយរបស់គាត់មានជម្ងឺរាំរ៉ៃប្រចាំកាយយូរ ហើយតែងតែខឹងឈ្លោះជាមួយគាត់ មុនពេលកើតហេតុគាត់បានទៅប្រាប់ឪពុកគាត់នៅផ្ទះផ្សេងគ្នាថា ម្តាយខ្លួនមានសាំងនិងបានយកសំបកកេះចូលបន្ទប់​ ។ គ្រាន់តែប្រាប់រួចប្រពន្ធគាត់ទូរស័ព្ទមកប្រាប់ថាម្តាយគាត់ដុតផ្ទះគាត់ឆេះហើយ ពេលគាត់មកដល់ក៏ឃេីញផ្ទះឆេះអស់បាត់ទៅហើយ ។

+​ ករណីអគ្គីភ័យខាងលើបណ្តាលអោយម្ចាស់ផ្ទះឈ្មោះ កែវ ពៅ ស្លាប់នៅក្នុងបន្ទប់តែម្តង ។
+​ ករណីនេះរថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋានស្រុកព្រៃនប់ចេញ​អន្តរាគមន៍​ចំនួន​ ០១​ គ្រឿង និងប្រើប្រាស់ទឹកអស់ចំនួន ០១ រថយន្ត ។

 

ប្រភព៖​​​​​​ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ

មតិយោបល់