ព័ត៌មានសិល្បៈ និងកម្សាន្ត

ជុំ លីណូ ចូលតុលាការទទួលសាលក្រម

នៅវេលាម៉ោង៣រសៀល ថ្ងៃទី៩ មិថុនា មុននេះ លោក ជុំ លីណូ តារាចម្រៀង បានបង្ហាញខ្លួននៅសាលាដំបូងរាជធានីភ្នំពេញ ដោយលោកបញ្ជាក់នេះអាចជាការបង្ហាញខ្លួនលើកចុងក្រោយ ប្រសិនបើលោក ភុំ មុន្នីរ័ត្ន ដែលជាចុងបណ្ដឹង មិនបន្តប្ដឹងឩទ្ទរ ហើយទទួលយកការប្រកាសសាលដីការរបស់តុលាការ។ នេះជាបណ្ដឹងយ៉ាងរ៉ាំរ៉ៃរបស់ឪពុកមាលោក ពាក់ព័ន្ទនឹងករណីហិង្សាបង្ករបួសស្នាម លើប្អូនស្រីជីដូនមួយរបស់លោក។

លោក ជុំ លីណូ និយាយថា ក្រោយពីឪពុកមារបស់លោក គឺលោក មាស ឡេង លែងលះភរិយា ហើយគ្រាន់តែលោករំដោះកូនទាំង៣ ដែលត្រូវស្វាមីក្រោយរបស់ភរិយាប្រើអំពើហិង្សាបណ្ដាលអោយមានរបួសធ្ងន់ធ្ងរ ក៍ត្រូវលោក ភុំ មុន្នីរ័ត្ន ជាស្វាមីក្រោយរបស់ភរិយា និងអតីតភរិយា ដាក់បណ្ដឹងចោទថាលោកចាប់ជំរិត និងបង្ខាំងមនុស្ស បណ្ដាលអោយលោកសម្រេចចិត្តប្ដឹងតប។ លោកថាឪពុកមារបស់ខ្លួនសម្រេចចិត្តប្ដឹង លោក ភុំ មុន្នីរ័ត្ន ជាអតីតព្រះសង្ឃផង ពីបទប្រើអំពើហិង្សាលើកូនស្រីទី២ធ្ងន់ធ្ងរ និងទាមទាជំងឺចិត្តចំនួន៥មុឺនដុល្លារអាមេរិក។ យ៉ាងណាមិញ យោងតាមការប្រកាសសាលក្រមកាលពីល្ងាចថ្ងៃទី៩ មិថុនា គឺតុលាការបានសម្រេចអោយបង់ជំងឺចិត្តត្រឹមតែ១២លានរៀល ប៉ុន្តែបានកំណត់ដាក់ទោស២ឆ្នាំ៦ខែ និងតម្រូវអោយបង់ពិន័យមួយចំនួន។
ខាងក្រោមនេះជាបទសម្ភាសន៍របស់លោក ជុំ លីណូ និង លោក មាស ឡេង ឪពុកកុមារីរងគ្រោះ ក្រោយប្រកាសសាលក្រម:

https://youtu.be/pNaYB3SfjgY

មតិយោបល់