ព័ត៌មានជាតិ

ម្ដាយចិត្តអប្រិយ វាយធ្វើបាបកូនស្រី១១ឆ្នាំជាំពេញខ្លួន!

កណ្តាលៈ កើតហេតុនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង៧និង៣០នាទី នៅចំនុចភូមិគគីរធំ២ ឃុំគគីរធំ ស្រុកកៀនស្វាយ។

ជនរងគ្រោះឈ្មោះ ផ.ស.ធ.រ ភេទស្រី អាយុ១១ឆ្នាំ មានទីលំនៅ ភូមិ ឃុំកើតហេតុ។ ចំណែកជនសង្ស័យ ឈ្មោះ ឌុច សុផល អាយុ៥៤ឆ្នាំ មានទីលំនៅ ភូមិ ឃុំកើតហេតុ ត្រូវជាម្ដាយចិញ្ចឹម។

សមត្ថកិច្ចបានឲ្យដឹងថា កន្លងមកជនសង្ស័យ ដែលត្រូវជាម្ដាយចិញ្ចឹមនេះតែងតែវាយធ្វើបាបបង្អត់បាយបង្អត់ទឹកទៅលើកូនជារៀងថ្ងៃ រហូតបានអ្នកជិខាងហៅឲ្យញាំបាយ និងឲ្យដេកជាក់ស្ដែង លុះមកដល់នៅថ្ងៃ កើតហេតុ ជនសង្ស័យបានយកខ្សែគោមកចងដៃជនរងគ្រោះទាំង២ភ្ជាប់និងកាំជណ្ដើរហើយវាយធ្វើបាបបង្អត់បាយបង្អត់ទឹកទៀត ពេលនោះអ្នកជិតខាងឃើញ ហើយទ្រាំមិនបានព្រោះបានធ្វើបាបជាច្រើនលើកមកហើយ រួមជាមួយលោកមេភូមិនាំគ្នាមកប្ដឹងនគរបាលប៉ុស្ដិ៍ឲ្យជួយ ភ្លាមៗនោះកម្លាំងប៉ុស្ដិ៍គគីរធំ បានចុះទៅដល់កន្លែងកើតហេតុ ហើយរំដោះយកក្មេងរងគ្រោះមកមើលថែទាំ។

ចំពោះករណីខាងលើនេះ លោកវរសេនីយ៍ឯក ប៉ា សំអិត អធិការស្រុកបានឲ្យដឹងថា លោកបានរាយការណ៍ជូនខាងការិយាល័យការពារអនិតិជន ស្នងការខេត្តកណ្តាល និងជំនាញព្រហ្មទណ្ឌស្រុកចុះនាំខ្លួនជនសង្ស័យមកសួរនាំបន្តនិតិវិធីច្បាប់៕

មតិយោបល់