ព័ត៌មានសិល្បៈ និងកម្សាន្ត

អស្ចារ្យមែន! សូម្បី ឱក សុគន្ធកញ្ញា ក៏សារភាពចុះចាញ់នាងដែរ

ភ្នំពេញ: តារាចម្រៀងលំដាប់កំពូលប្រចាំផលិតកម្ម ហង្សមាស កញ្ញា ឱក សុគន្ធកញ្ញា បានសារភាពជាចំហរចំពោះមុខទស្សនិកជនរាប់លាននាក់របស់កម្មវិធី The Voice Cambodia វគ្គ Live Show សប្តាហ៍ទី២ នៅថ្ងៃទី២២ ឧសភានេះថា អ្នកនាងក៍មិនអាចច្រៀងចំរៀងភាសាបរទេសមួយបទនេះ បានល្អដូចកូនក្រុមរបស់គាត់ដែរ។

ក្រោយពីកញ្ញា រ៉េត ស៊ូហ្សាណា បកស្រាយចំរៀងបទេសដ៏ល្បីទូទាំងពិភពលោក ដែលមនុស្សគ្រប់គ្នាស្គាល់ចំណងជើងថា My Heart Will Go On ធ្វើឲ្យគ្រូបង្វឹក និងទស្សនិកជន ទាំងអស់ក្នុងស្ទូយយោ ទប់ខ្លួនមិននឹង ទ្រាំលែងបាន សើចហូរទះដៃ យ៉ាងរំភើបរីករាយ។ កញ្ញាវ័យក្មេងរូបស្រស់ ដែលច្រៀងមិនចាញ់ម្ចាស់ដើម Céline Dion ត្រូវបានគ្រូបង្វឹកទាំងអស់សរសើរមិនដាច់ពីមាត់ ជាពិសេសគ្រូបង្វឹកផ្ទាល់របស់នាង គឺកញ្ញា ឱក សុគន្ធកញ្ញា ដែលនិយាយមួយៗ យ៉ាងម៉ឹងម៉ាតថា “…សូម្បីតែបង ជាតារាចម្រៀងមួយរូបឈរជើងនេះ ក៏មិនអាចច្រៀង បទចម្រៀងភាសាអង់គ្លេស បានយ៉ាងល្អដូចប្អូនដែរ…”។

ចង់ដឹងថាតើ កញ្ញា រ៉េត ស៊ូហ្សាណា ធ្វើយ៉ាងណាខ្លះទើបឲ្យគេទប់ខ្លួនមិននឹងនោះ សូមទស្សនាទាាំងអស់គ្នា៕

១២២១២៣១២៤

https://youtu.be/aChFJ4qb_2M

https://www.youtube.com/watch?v=FHG2oizTlpY

មតិយោបល់