ព័ត៌មានសិល្បៈ និងកម្សាន្ត

រឿង«ក្មេងទី៦»និយាយពីវិញ្ញាណខ្មោចព្រាយ ប្រកាសប្រើទុន១០មុឺនដុល្លារ

កាលពីព្រឹកថ្ងៃទី១៨ មិថុនា ផលិតកម្ម CLIPS Media បានប្រកាសពិធីក្រុងពាលីថតរឿង «ក្មេងទី៦» ដែលនិយាយពីវិញ្ញាណខ្មោចព្រាយ ពោលគឺវិញ្ញាណទី៦ ក្នុងជំនឿខ្មែរ ដោយគ្រោងចំណាយរហូតដល់រង្វង់ ១០ម៉ឺនដុល្លារ។ នេះជារឿងទី២ បន្ទាប់ពីផលិតករដដែលជោគជ័យ ក្នុងរឿង «ជួយអូនផង» ដែលបានវាយលុកទីផ្សារនាពេលកន្លងមក បើទោះជាបានផលចំណេញត្រឹម១០ភាគរយនៃតម្លៃដើម។

លោកពីចិត្រ សិរីឫទ្ធិ ម្ចាស់ផលិតកម្ម CLIPS Media បានអះអាងថា ដោយសារតែភាពយន្តរឿង «ក្មេងទី៦» គឺជារឿងមួយប្រភេទដែលលោកដកស្រង់ពាក់ព័ន្ធនឹងវិញ្ញាណទី៦ តែបានបង្កប់នូវភាពកំប្លុកកំប្លែង និងមនោសញ្ចេតនាច្រើនដែរ ដើម្បីឲ្យផ្ទៃរឿងទាំងមូលមានភាពប្រទាក់ក្រឡា។ លោកថា រឿងនេះផលិតកម្ម សម្រេចជ្រើសរើសអ្នកនាងសុខ សុម៉ាវត្តី និងលោក មុំ សុធារ៉ា ដែលជាតួឯកក្នុងរឿង «ជួយអូនផង» ឲ្យសម្ដែងរួមគ្នាដដែល ដោយសារតែចរឹក និងទេពកោសល្យរបស់អ្នកទាំងពីរ គឺត្រូវនឹងអ្វីដែលអ្នកនិពន្ធចង់បាន ក្នុងរឿង។

រឿងនេះត្រូវបានគេឃើញបង្ហាញវត្តមាន ដោយតារាល្បីៗមួយចំនួនដូចជា អ្នកនាង ប៉ែន សុផានី លោកសុខដែន អ្នកនាងនិន សុធារ៉ា អ្នកនាង ផាភួង និងតារាសម្ដែងវ័យក្មេងជាច្រើនរូបទៀត ក្រៅពីតួអង្គឯក គឺអ្នកនាងសុខ សោម៉ាវត្តី និងលោកសុធារ៉ា។ លោកពិចិត្រ សិរីឫទ្ធិ បន្តថា ភាពយន្តនេះ គ្រោងចេញថតរយ:ពេលមួយខែកន្លះ មានរយ:ពេលជាងមួយម៉ោង និងប្រកាសដាក់បញ្ចាំង នៅអំឡុងចុងឆ្នាំខាងមុខ។

ក្នុងនោះក្រុមហ៊ុន ក៏នឹងផលិតសាច់រឿងថ្មីសន្លាងមិនចម្លងពីគេ ហើយឲ្យមានខ្លឹមសារពាក់ព័ន្ធនឹងអបិយជំនឿ ក្នុងវិស័យសាសនាឲ្យបានកាន់តែច្រើនផងដែរ ដើម្បីលើកកម្ពស់ការចាប់អារម្មណ៍សម្រាប់ភាពយន្ត។

ខាងក្រោមនេះជាកិច្ចសម្ភាសន៍ជុំវិញការផលិតរឿង«ក្មេងទី៦»របស់លោកពិចិត្រ សិរីឫទ្ធិ ម្ចាស់ផលិតកម្ម CLIPS Media៖

មតិយោបល់