ក្នុងជំនួបសប្តាហ៍ទី ១៣ នៃពានរង្វាន់លីគកំពូលកម្ពុជា រដូវកាល ២០១៧ ក្រុមភ្នំពេញក្រោន ត្រូវបើកទ្វាកីឡដ្ឋានទទួលស្វាគមន៍ មជ្ឈមណ្ឌលកំចាត់មីនកម្ពុជា ហៅកាត់ថាសុីម៉ាក់ នៅវេលាម៉ោង ៦ ល្ងាច ថ្ងៃ អាទិត្យ ទី ១៨ ខែ មិថុនា ឆ្នាំ ២០១៧ លើវាលស្មៅកីឡដ្ឋានRSN ។
គិតត្រឹមសប្តាហ៍ទី ១៣ នេះក្រុមម្ចាស់ផ្ទះ កំពង់ឈរនៅចំណាត់ថ្នាក់លេខ ៤ ក្រោយប្រកួត ១២ ប្រកួតកន្លងមកឈ្នះ ៦ ស្មើ ៣ និងចាញ់ ៣ មាន ២១ ពិន្ទុក្នុងដៃ ស្របពេលដែលក្រុមភ្ញៀវ ធ្វើមិនបានល្អសោះ ពោលគឺកំពុងឈរនៅចំណាត់ថ្នាក់លេខ ១១ ក្រោយប្រកួត ១២ ដង ឈ្នះ ២ ស្មើ ៥ និងចាញ់ ៥ ដង ដោយមាន ១១ ពិន្ទុក្នុងដៃ។
ប្រវត្តជួបគ្នា ៥ លើកក្នុងលីគចុងក្រោយ៖
ថ្ងៃទី ១៨ ខែ កក្កដា ២០១៥៖ ភ្នំពេញក្រោន ៤-១ មជ្ឍមណ្ឌលកំចាត់មីនកម្ពុជាថ្ងៃទី ១៩ ខែ កញ្ញា ២០១៥៖ មជ្ឍមណ្ឌលកំចាត់មីនកម្ពុជា ១-១០ ភ្នំពេញក្រោនថ្ងៃទី ១២ ខែ មិថុនា ២០១៦៖ ភ្នំពេញក្រោន ៤-២ មជ្ឍមណ្ឌលកំចាត់មីនកម្ពុជាថ្ងៃទី ០៧ ខែ សីហា ២០១៦៖ មជ្ឍមណ្ឌលកំចាត់មីនកម្ពុជា ០-៤ ភ្នំពេញក្រោនថ្ងៃទី ១៤ ខែ ឧសភា ២០១៧៖ មជ្ឍមណ្ឌលកំចាត់មីនកម្ពុជា ៣-៣ ភ្នំពេញក្រោន



មតិយោបល់