ព័ត៌មានសិល្បៈ និងកម្សាន្ត

នាយឆ្លាំងក្រហើយ ប្រពន្ធស្លាប់ទៀត

បន្ទាប់ពីត្រាំត្រែងព្យាបាលភរិយាដែលកើតជំងឺទាចទឹកនោះ ពេលនេះភរិយារបស់នាយឆ្លាំង បានទទួលមរណភាពហើយកាលពីវេលាម៉ោង២យប់ រំលងអធ្រាត្រថ្ងៃទី២០ មិថុនា។ ភរិយារបស់លោកមានជំងឺទាចទឹករយ:ពេលច្រើនខែមកហើយ តែដោយសារតែគ្មានលទ្ធភាពព្យាបាលហើយចេះតែហូបថ្នាំខ្មែរជាប្រចាំទើបភរិយារបស់លោកធ្ងន់ៗទៅ។

អ្នកលើកទូរសព្ទអះអាងថាជាមិត្តរួមក្រុមដើរកំប្លែងជាមួយនាយឆ្លាំងបានអះអាងថា ស្ថានភាពរស់នៅរបស់នាយក្រីក្រខ្លាំងណាស់ដោយទើបតែសន្សំលុយកាក់ទិញបានដីតូចមួយនៅម្ដុំឧដុង្គ ដើម្បីរស់នៅប៉ុណ្ណោះ។ មកទល់ម៉ោងនេះភរិយារបស់លោកកំពុងតម្កល់ធ្វើបុណ្យនៅឧដុង្គដោយគ្រោងនឹងបូជានៅថ្ងៃព្រហស្បតិ៍ ឬថ្ងៃសុក្រនេះ។ សូមធ្វើការទាក់ទងផ្ដល់ជំនួយដល់នាយឆ្លាំង ដែលជាអតីតក្រុមកំប្លែងនាយក្រឹមតាមរយ:លេខមិត្តភក្តិរបស់លោក 012 82 97 03 / 070 82 97 03

មតិយោបល់