ដំបូងឡើយ ក្រុមហ៊ុន Smartduvet បាននាំយកបច្ចេកវិទ្យាគ្រែគេងដែលមានសមត្ថភាពរៀបចំកម្រាលពូកដោយស្វ័យប្រវត្តិ (self-making bed)។ ឥឡូវនេះ ក្រុមហ៊ុនបានត្រឡប់មកសារជាថ្មីជាមួយនូវបច្ចេកវិទ្យាទ្រនាប់ផ្លាស់ប្ដូរសីតុណ្ហភាព ដែលវាអាចធ្វើការបានជាមួយនិងបច្ចេកវិទ្យា self-making bed បានផងដែរ។
ក្រុមហ៊ុន Smartduvet បានថ្លែងថា ការកំណត់សីតុណ្ហភាពលើគ្រែនេះ នឹងជួយលោកអ្នកឲ្យជៀសផុតពីការទាស់ទែងគ្នារវាងមនុស្សរួមគ្រែជាមួយ ដោយសារតែ អ្នកអាចកំណត់សីតុណ្ហភាពក្ដៅ និងត្រជាក់ នៅលើគ្រែមួយចំហៀងម្នាក់បានយ៉ាងអស្ចារ្យ និងធ្វើការបញ្ជាតាមរយៈកម្មវិធីនៅលើទូរស័ព្ទដៃ ដើម្បីផ្លាស់ប្ដូរសីតុណ្ហភាព។
តែប៉ុណ្នេះ លែងបារម្ភរឿងក្ដៅបែកញើសពាក់កណ្ដាលយប់ទៀតហើយ និងថែមទាំងជួយឲ្យការរួមដំណេកជាមួយដៃគូរមានភាពស្និទ្ធស្នាលជាងមុនទៀតផង តាមរយៈទ្រនាប់សីតុណ្ហភាព (climatization layer) ដែលដាក់ពីក្រោមពូក តភ្ជាប់ទៅកាន់ម៉ាស៊ីនគ្រប់គ្រងស្ថិតនៅពីក្រោមគ្រែ។ ដូចនេះ បើសិនជាប្រិយមិត្តមិនចង់ឲ្យពេលកំពុងគេងត្រូវទាញភួយចេញគ្រប់ពេលក្ដៅស្អុះនោះទេ អ្នកអាចចំណាយលុយត្រឹម ២០០ ដុល្លារសម្រាប់ការទទួលយកនូវបច្ចេកវិទ្យាដំណេកចុងក្រោយមួយនេះ។
គួរបញ្ជាក់ដែរថា ក្រុមហ៊ុនបានបញ្ចេញគម្រោងផលិតបច្ចេកវិទ្យានេះក្នុងទឹកប្រាក់សរុបត្រឹម ២០,០០០ ដុល្លារប៉ុណ្ណោះ តែដល់ពេលឥឡូវ មូលនិធិចូលរួមសរុបឡើងរហូតដល់ ១០០,០០០ ដុល្លារសហរដ្ឋអាមេរិក ម្ល៉ោះហើយ ផលិតផលថ្មីនេះត្រូវបានគេរំពឹងទុកថា នឹងចាប់ផ្ដើមដឹកជញ្ជូនទៅឲ្យអ្នកចូលរួមមូលនិធិ នៅក្នុងខែកញ្ញា ឆ្នាំនេះ។
សូូមទស្សនាវីដេអូខាងក្រោមបន្ថែម៖
ប្រភព៖ mashable.com
មតិយោបល់