ព័ត៌មានសិល្បៈ និងកម្សាន្ត

យក់ ឋិតរដ្ឋា ចាប់ផ្ដើមស្រងេះស្រងោច!

នៅមិនទាន់ដឹងថាតារាចម្រៀងប្រចាំផលិតកម្មថោន ទទួលបានជោគជ័យលើគម្រោងអ្វីមួយនោះទេ ប៉ុន្តែផ្អែកតាមការសរសេរនៅលើហ្វេសប៊ុកនាងបានអះអាងថាខ្លួនធ្វើបានសម្រេចហើយ ដោយភាពជោគជ័យនោះបានធ្វើឲ្យនាងស្រងេះស្រងោចនឹកដល់ឪពុករបស់នាងដែលមិនបានមើលឃើញ និងដឹងឮនូវអ្វីដែលនាងសម្រេចបាននោះផង។

នាងបានសរសេររៀបចំពីទំហំនៃការឈឺចាប់អមដោយមោទនភាពរបស់ខ្លួន ខណ:ដែលនាងចង់ទាញពេលវេលា និងបានប្រាថ្នាសុំកើតជាកូនរបស់ឪពុកនាងជាថ្មីដើម្បីមានឱកាសសងគុណឲ្យពេញភ្នែក។

យក់ ឋិតរដ្ឋា សរសេរថា«លោកប៉ាអើយ ! ថ្ងៃនេះកូនចង់ឲ្យលោកដឹងណាស់ថា កូនម្នាក់នេះអាចធ្វើបានពិតមែន ណាប៉ា ខ្ញុំស្រលាញ់ប៉ាខ្ញុំខ្លាំងណាស់ហើយខ្ញុំក៏ចង់ឲ្យប៉ាត្រឡប់មករក កូនវិញដែរ តែបើសិនជាលោកនេះមានជាតិក្រោយមែនខ្ញុំសុំបួងសួងឲ្យទេវតាសូមឲ្យខ្ញុំបានក្លាយជាកូនរបស់ប៉ា យក់ ថិតសារិ ម្តងទៀតបានអត់!»។ បន្ថែមពីលើការបង្ហោះអ្នកនាងក៏បានឆ្លើយតបទៅកាន់អ្នកគាំទ្របង្ហាញពីអាល័យ និងនឹករលឹក ដោយនាងអះអាងថាអ្នកនៅឆ្ងាយមិនមានក្ដីស្រណោះស្រណោកចំពោះលោកប៉ាដូចនាងដែលនៅក្បែរលោកមុនពេលលោកចែកឋាននោះទេ។

ជាមួយនឹងសារបង្ហាញពីការនឹករលឹកចំពោះឪពុកនេះហើយ ដែលគេចាត់ទុកថាជាលើកទី១ដែលនាងបង្ហាញអារម្មណ៍ក្ដុកក្ដួល បន្ទាប់ពីនាងត្រូវគេឃើញផុសបង្ហោះតែភាពរីករាយ និងសុភមង្គលក្នុងជីវិតស្នេហា និងការងាររហូតមក។ យក់ឋិតរដ្ឋាត្រូវគេដឹងបានគឺជាម្ចាស់ភោជនីយដ្ឋានធំមួយ ក្នុងពេលស្វាមីរបស់នាងក៏ម្ចាស់ភាគហ៊ុនខាងដេគ័រ និងម៉ៅការបុរីធំមួយផង ទើបគេចាត់ថានោះជាជោគជ័យដែលនាងកាន់តែសម្រេចបានក្នុងជីវិត ហើយបែរជាមិនមានវត្តមានរបស់ឪពុកនាង គឺលោក យក់ ឋិតសារិ ដែលជាអ្នកជ្រោមជ្រែងនាងយ៉ាងខ្លាំងឲ្យក្លាយជាតារាសិល្ប:បានដឹង។ នៅក្នុងពេលនេះនាងក៏បានវិវត្តិន៍ក្លាយជាតារាចម្រៀងដែលមានការពេញនិយមជាថ្មីផងដែរ ទើបគេចាត់ទុកថាជំហានជោគជ័យរបស់នាងកាន់តែមានសន្ទុះខ្លាំងទាំងព្រម ដែលធ្វើឲ្យនាងចាប់ផ្ដើមមានអារម្មណ៍ស្រងេះស្រងោច៕

មតិយោបល់