សិក្សា និងអប់រំ

សេចក្តីជូនដំណឹង ស្ដីពី ការប្រឡងជ្រើសរើសបេក្ខជនអោយចូលបម្រើការងារ ក្នុងក្របខណ្ឌទីស្ដីការគណៈរដ្ឋមន្រ្តី

សេចក្តីជូនដំណឹង ស្ដីពី ការប្រឡងជ្រើសរើសបេក្ខជនអោយចូលបម្រើការងារ ក្នុងក្របខណ្ឌទីស្ដីការគណៈរដ្ឋមន្រ្តី

ទីស្ដីការគណៈរដ្ឋមន្រ្តីសូមជូនដំណឹងដល់ និស្សិត និងមន្រ្តីរាជការទាំង ០២ភេទ ឱ្យបានជ្រាបថា ឆ្នាំ២០១៧នេះ ទីស្ដីការគណៈរដ្ឋមន្រ្តីនឹងធ្វើការប្រឡងជ្រើសរើសមន្រ្តី ក្របខណ្ឌថ្មី (ក្របខណ្ឌ ក) ចំនួន ២០នាក់ សម្រាប់ឆ្នាំ២០១៧។

ជំនាញដែលត្រូវជ្រើសរើសមានដូចខាងក្រោមនេះ៖
ផ្នែកនីតិសាស្រ្ត រដ្ឋបាល ចំនួន ១៤នាក់
សេដ្ឋកិច្ច ហិរញ្ញវត្ថុ គណនេយ្យ ចំនួន ០៣នាក់
និង ព័ត៌មានវិទ្យា ចំនួន ០៣រូប។ ចំពោះលក្ខខណ្ឌជ្រើសរើស កាលបរិច្ឆេទ និងទីតាំង សូមពិនិត្យលើសេចក្ដីជូនដំណឹងដូចបានភ្ជាប់មកជាមួយ។

១. ទីកន្លែងលក់ និងទទួលពាក្យសុំចុះឈ្មោះប្រឡងនៅនាយកដ្ឋានបុគ្គលិក នៃទីស្ដីការគណៈរដ្ឋមន្ត្រី អគារថ្មី ជាន់ទី៤ បន្ទប់លេខ៤០៥ នៅតាមបណ្ដោយផ្លូវកម្ពុជាក្រោម នៅរាងរាល់ម៉ោងធ្វើការ។

២. ការបរិច្ឆេទលក់ និងទទួលពាក្យសុំចុះឈ្មោះប្រឡងចាប់ទទួលពាក្យ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ នៅរាងរាល់ម៉ោងធ្វើការ។

៣. ការបរិច្ឆេទឈប់ទទួលពាក្យសុំចុះឈ្មោះប្រឡង នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង ១៧ៈ០០នាទី៕

មតិយោបល់