(ភ្នំពេញ)៖ កញ្ញាប៉ូគីមថេង សុតធីតា «Miss Grand Cambodia» ២០២១ បានត្រឡប់មកដល់កម្ពុជាកាលពីម្សិលមិញ បន្ទាប់ពីបញ្ចប់ការប្រកួតក្នុងកម្មវិថី «Miss Grand International» នៅប្រទេសថៃ។ យ៉ាងណាមិញ អ្វីដែលមហាជនចាប់អារម្មណ៍ កញ្ញា សុតធីតា ស្រាប់តែនិយាយពាក្យបែបនេះ ពេលមកដល់កម្ពុជាវិញបាន១ថ្ងៃ។
តាមរយៈបណ្តាញសង្គម កញ្ញា ប៉ូគីមថេង សុតធីតា បានបង្ហោះរូបភាពជាច្រើនសន្លឹក ភ្ជាប់ជាមួយសារយ៉ាងដូច្នេះថា «កំលាំងចិត្ត ភាពរួបរួម សាមគ្គីភាព ជាធ្លុងមួយនាំមកនៅភាពជោគជ័យ ដូចពាក្យចាស់ពោលថា «ចង្កឹះមួយបាច់ កាច់មិនបាក់ » កម្ពុជាខ្ញុំអើយ អ្នកពូកែខ្លាំងណាស់ ពានមួយនេះ ជាពានរបស់ប្រជាជនកម្ពុជាទាំងមូល ខ្ញុំស្រលាញ់អ្នកខ្លាំងណាស់ប្រជាជនកម្ពុជា»។
នេះជាពានកំពូល១០នាក់ចុងក្រោយនៃកម្មវិធី «Miss Grand International» ២០២១។ ការទទួលបានពានរង្វាន់នេះ ត្រូវបានគេដឹងថា ជាលើកទី២ ហើយក្នុងប្រវត្តិសាស្រ្តបវរកញ្ញាកម្ពុជា ដែលទទួលបានពាន « Miss Popular Award» នេះ ដែលជាកត្តាជំរុញឲ្យបវរកញ្ញាកម្ពុជា ឈានចូលដល់វគ្គ Top10។
បេក្ខនារីតំណាងប្រទេសលើពិភពលោក ទាំង១០ ដែលឈានដល់វគ្គ TOP10 រួមមាន៖
១៖ Miss Grand កម្ពុជា
២៖ Miss Grand វ៉េណេស៊ុយអេឡា
៣៖ Miss Grand កូស្តារីកា
៤៖ Miss Grand ឥណ្ឌូនេស៊ី
៥៖ Miss Grand អេស្ប៉ាញ
៦៖ Miss Grand អាហ្វ្រិកខាងត្បូង
៧៖ Miss Grand ព័រតូរីកូ
៨៖ Miss Grand វៀតណាម
៩៖ Miss Grand ប្រេស៊ីល
១០៖ Miss Grand អេក្វាឌ័រ
មតិយោបល់