ព័ត៌មានកីឡា

Costa កាន់តែបង្ហាញផ្លូវវិជ្ជមាន ក្នុងការចាកចេញពី Chelsea

ខ្សែប្រយុទ្ធ Diego Costa បានធ្វើនូវរឿងដ៍ភ្ញាក់ផ្អើលមួយ ក្រោយពីកីឡាកររូបនេះ បានពាក់អាវរបស់ក្រុម Atletico Madrid ក្នុងពិធីជប់លៀង នៅស្រុកកំណើតរបស់គេ។

ការសម្រាលវិស្សមកាល របស់ខ្សែប្រយុទ្ធក្រុមតោខៀវ Chelsea ពិតជាការរំជើបរំជួល​ នៃប្រភពបញ្ហា របស់ Diego Costa មែន។ ជាការពិតណាស់ តាមរយៈការកំសាន្ត នៅក្នុងពិធីជប់លៀងមួយកន្លែង នៅតំបន់ Lagarto ប្រទេសប្រេស៊ីល ដែលជាស្រុកកំណើតរបស់ខ្សែប្រយុទ្ធកូនកាត់រូបនេះ។ ការពាក់អាវ របស់ក្រុម Atletico Madrid នេះវាមិនទាស់ខុសឡើយ សម្រាប់ Costa ក្នុងនាមជាអ្នកដុសចេញពីប្រភពមួយនេះ ។ ក៍ប៉ុន្តែ វាមិនល្អឡើយ សម្រាប់ Costa ព្រោះថា ពត៌មានថ្មីៗនេះ បានបង្ហាញឲ្យឃើញថា ខ្សែប្រយុទ្ធរូបនេះនឹងទៅកាន់ក្លិបចាស់ Atletico Madrid វិញ ម្យ៉ាងកុងត្រា ជាមួយ Chelsea មិនទាន់ចប់ផង Costa ហ៊ានពាក់អាវបញ្ឈឺលោក Antonio Conte ទៅហើយ។

គួរបញ្ជាក់ផងដែរថា Costa បានធ្វើពិធីជប់លៀងយ៉ាងសប្បាយរីករាយ ជាមួយគ្រួសារ និងមិត្តភក្តិរបស់គេ ក្នុងប្រទេសប្រេស៊ីល ដោយរូបគេថតរូបបង្ហោះពាក់អាវ របស់ក្រុម Atletico Madrid ផងដែរ។ យ៉ាងណាក៍ដោយ មតិមួយចំនួន គិតថា វាមិនទាស់ខុសឡើយ សម្រាប់បុគ្គលម្នាក់ដែលពាក់អាវរបស់ក្លិបបាល់ទាត់ណាមួយនោះ ព្រោះថា វាជាការស្រឡាញ់ និងពេញចិត្តរបស់បុគ្គលម្នាក់ៗ។ ក៍ប៉ុន្តែ អ្វីដែលបានធ្វើឲ្យគេចាប់អារម្មណ៍ចំពោះ Diego Costa នោះគឺ ការដែលរូបគេមិនទាន់ទាំងចាកចេញពី Chelsea ផង បែរជាហ៊ានថតរូប ពាក់អាវក្រុមថ្មី ថតបង្ហោះបញ្ឈឺក្លិបចាស់របស់ខ្លួនទៀត។

មតិយោបល់