ព័ត៌មានសិល្បៈ និងកម្សាន្ត

យ៉េយ៉េ ប្រកាសទម្លាប់អាក្រក់៩យ៉ាង អានហើយញ៉ាក់សាច់

ជាធម្មតាតារាល្បីៗ ច្រើនតែអួតពីទម្លាប់ល្អៗក្នុងការរស់នៅ ដើម្បីឲ្យទទួលបានការសរសើរប៉ុណ្ណោះ ប៉ុន្តែសម្រាប់កញ្ញាយ៉េយ៉េ ទំនងជាឆេះដុំនឹងអ្នកណាម្នាក់ ទើបប្រកាសពីទម្លាប់អាក្រក់របស់នាងជាសាធារណៈ។ អ្នកបានអានការប្រកាសរបស់នាង សុទ្ធតែមានអារម្មណ៍ញាក់សាច់ ជាពិសេសគឺទម្លាប់មិនចូលចិត្តអែបអប និងលើកជើងអ្នកណាម្នាក់ ដែលអ្នកៗក៏កត់សម្គាល់ថាឲ្យតែតារាសិល្បៈ មិនគួរមិនមានចរិតនេះ។

យ៉េយ៉េ បានសរសេរនៅលើហ្វេសប៊ុកថា នាងមានទម្លាប់អាក្រក់៩យ៉ាង ដែលមនុស្សភាគច្រើនមិនបានដឹង។ ក្នុងនោះនាងក៏បានបន្ទោសខ្លួនថា ជាមនុស្សចូលចិត្តយកអាសារមនុស្សនៅជុំវិញខ្លួន ដោយមិនយកបទពិសោធន៍អាក្រក់ដដែលៗដែលនាងបានទទួលយកមកចងចាំ ដែលហាក់បង្ហាញពីការស្ដាយក្រោយក្នុងការប្រកាន់ទម្លាប់អាក្រក់មួយនោះផងដែរ។

យ៉ាងណាមិញ នាងថាមិនអាចបោះបង់ទម្លាប់មិនល្អទាំងនោះទេ បើទោះជានាងធ្លាប់ទទួលការឈឺចាប់ពីលទ្ធផលនៃទម្លាប់អាក្រក់នោះដដែលៗ។

តោះសាកអានទម្លាប់អាក្រក់ទាំង៩របស់យ៉េយ៉េមើល តើអ្នកណាចឹងខ្លះ?
– មិនចេះទ្រ
-មិនចេះវៃអែបស៊ីអប
-មិនចេះប្រណេកប្រណាក់
-មិនចេះពុតត្បុត
-ឃើញយ៉ាងម៉ិចថាអញ្ចឹង មិនចេះលាក់លៀម
-ទៅណាមកណា បើថាទៅគឺទៅ បើថាមិនគឺមិនទៅ
-មិនចេះល្អពីមុខអាក្រក់ពីក្រោយ
-បើស្រឡាញ់រាប់អានអ្នកណាហើយ គឺស្មោះអស់ពីពោះ
-ចូលចិត្តជួយគេតែភាគច្រើនទទួល បានការសងគុណបែបសត្វព្រោះជួយចំមនុស្សចរិតសត្វ តែនៅតែមិនចេះរៀងចាល៕

yeye

មតិយោបល់