ព័ត៌មានកីឡា

មិត្តភាព៖ ខេមបូឌានថាយហ្គឺរ លុត U-19 ក្រសួងការពារជាតិ ដល់ទៅ ៧ទល់០

ក្រុមបាល់ទាត់ដែលប្រកបអាជីបនៅលីគកំពូលកម្ពុជា ខេមបូឌានថាយហ្គឺរ បានយកឈ្នះ ក្រុមយុវជនក្រសួងការពារជាតិអាយុក្រោម ១៩ឆ្នាំ ដោយលទ្ធផល ៧ទល់០ ក្នុងជំនួបមិត្តភាពកម្តៅសាច់ដុំ កាលពីម្សិលមិញថ្ងៃពុធ ទី១៩ ខែកក្កដា ឆ្នាំ២០១៧ នៅលើកីឡដ្ឋានស្តាតចាស់។

គ្រាប់បាល់ទាំង ៧គ្រាប់ រកបានដោយកីឡាករ Yugo រកបាន៣គ្រាបម្នាក់ឯង (Hat-Trick) ខ្សែប្រយុទ្ធឆ្នើម Timothy,ពេជ្រ សុវណ្ណខេមរិន្ទ្រ, ពៅ ភារិទ្ធ និង មុំ សុធាវ៉ាន់ ម្នាក់មួយគ្រាប់៕

កីឡាករលេខ ១៧ (Hat-Trick)

មតិយោបល់