កំពង់ចាមៈ នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ នេះ លោកវរសេនីយ៍ទោ ហេង វណ្ណា អធិការស្រុកស្រីសន្ធរ បានចាត់កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកោះអណ្តែតចំនួន៦នាក់ សហការជាមួយប្រជាពលរដ្ឋ ចុះជួយរុះរើផ្ទះប្រជាពលរដ្ឋដែលប្រឈមនឹងការបាក់ស្រុតច្រាំងទន្លេ។
ផ្ទះខាងលើនេះមានម្ចាស់ផ្ទះ ឈ្មោះ ហេ សេងថន អាយុ៥៩ឆ្នាំ និងប្រពន្ធឈ្មោះ អ៊ាង អេងស្រ៊ី អាយុ៥៤ឆ្នាំ ផ្ទះមានទំហំ ៧,៥ម៉ែត្រ គុណ១៨ម៉ែត្រ ធ្វើអំពីឈើប្រក់ក្បឿងដែលប្រឈមនឹងការបាក់ស្រុតច្រាំងទន្លេ ស្ថិតនៅភូមិគគីរ ឃុំកោះអណ្ដែត ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ៕
មតិយោបល់