ព័ត៌មានសិល្បៈ និងកម្សាន្ត

ពេជ្រ សោភា ស្រឡាំងកាំងនឹង Original Song របស់ ឆឹម សក្កដា

គ្រាន់តែលោក ឆឹម សក្កដា ចេញបង្ហោះបទរ៉េប ក្រោមចំណងជើងថា”Dance With it ” មិនបានប៉ុន្មានម៉ោងផង កាលពីល្ងាចថ្ងៃទី២២ កក្កដា មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងពេលដែលលោកអាចបកស្រាយបទញ៉ាក់។ អ្វីដែលគេចាប់អារម្មណ៍ គឺអ្នកណាៗក៍យល់ថាមួយបទនេះ ជាការរៀបអោយដោយ ពេជ្រ សោភា នោះដែរ ប៉ុន្តែម្ចាស់ចម្រៀងបទនេះបានបដិសេធ និងថាអ្នកនាងពេជ្រ សោភា មានតែស្រឡាំងពេលឃើញបទនេះ។

លោកឆឹម សក្កដា និយាយថាមួយបទ”Dance with it” ដែលទើបបង្ហោះឡើងនេះ ជាស្នាដៃនិពន្ធទំនុកច្រៀងរបស់លោក តែមានការសម្រួលតន្ត្រីដោយក្រុមអ្នកជំនាញមួយរូប។ លោកផលិតបទនេះ ដោយមិនអោយអ្នកនាងពេជ្រ សោភា ដឹងខ្លួននោះទេ ទើបលោកបញ្ជាក់ថា ការផលិតបទនេះ អត់មានគូស្នេហ៍របស់លោកនៅពីក្រោយដូចការយល់ឃើញ។ លោកថាអ្នកនៅជុំវិញខ្លួនភាគច្រើន ជាពិសេស អ្នកនាង ពេជ្រ សោភា អត់ដឹងថាលោកអាចច្រៀងបទញ៉ាក់ ហើយរ៉េបបែបហ្នឹងនោះទេ ទើបលោកសម្ងំផលិតជាសម្ងាត់ ដើម្បីអោយអ្នកនាងស្ដាប់ហើយភ្ញាក់ផ្អើល។ លោកថាមួយបទនេះ គ្រាន់តែពេជ្រ សោភា ដឹងភ្លាមស្រឡាំងកាំង ក្នុងពេលដែលលោកស្រាប់តែមានសមត្ថភាពផលិតបទនិពន្ធថ្មី ហើយច្រៀងបែបញ៉ាក់ទៅទៀត ដែលអ្នកភាគច្រើនមិនចង់ជឿៗ លោកថាមួយបទត្រូវបានផលិតដោយការតាំងចិត្ត ហើយអត់មានអោយអ្នកនាង ពេជ្រ សោភា បានដឹងតម្រុយជាមុននោះទេ ដោយលោកយល់ថា ភាពស្រឡាំងកាំងរបស់អ្នកនាង ធ្វើអោយលោកសប្បាយចិត្តនោះផង។

លោកមានគម្រោងផលិតបទចម្រៀងពញាក់អារម្មណ៍គូស្នេហ៍ជាច្រើនទៀត តែមិនទាន់ច្បាស់ថា នឹងឈានទៅផលិតបទចម្រៀងរួមគ្នា ហើយឈានទៅច្រៀងរួមគ្នា ដូចគ្នានឹងអ្នកនាង និង លោក Step នោះទេ។ យ៉ាងណាមិញ លោកថាខ្លួនចង់ក្លាយជាតារាចម្រៀងអាជីពនាពេលអនាគត ដោយមានការរំពឹងថា នឹងជោគជ័យខ្លាំងផង បើអ្នកនាងពេជ្រ សោភា ជ្រោមជ្រែងពីក្រោយខ្នង។
ចង់ដឹងថា Original song របស់លោកឆឹម សកក្កដា មានលក្ខណៈបែបណា ទើបធ្វើអោយ អ្នកនាង ពេជ្រ សោភា ស្រឡាំងកាំង សូមចុចស្ដាប់កម្សាន្ត៖

មតិយោបល់