(បរទេស)៖ កីឡាអូឡាំពិករដូវក្តៅ ដែលកំពុងតែប្រព្រឹត្តទៅយ៉ាងសស្រាក់សស្រាំ ខណៈដែលលើកនេះប្រទេសជប៉ុន គឺត្រូវវបានទទួលសិទ្ធធ្វើជាម្ចាស់ផ្ទះ ហើយមានកីឡាករ កីឡាការនី មកស្ទើតែជុំវិញពិភពលោកចូលរួមប្រកួតដើម្បីដណ្តើមមេដាយកិត្តិយសជូនជាតិរៀងៗខ្លួន ក្នុងនោះប្រទេសជាច្រើនដែលមានទាំងកម្ពុជា យើងផងនោះបានធ្វើការសុំសិទ្ធផ្សាយបន្តផ្ទាល់នូវរូបភាពនៃការប្រកួតទាំងស្រុងពីទីក្រុងតូក្យូ ដើម្បីបម្រើជាទស្សនីយភាពកម្សាន្តនៅក្នុងប្រទេសរបស់គេ ។
ក្នុងសិទ្ធជាម្ចាស់ផ្ទះ ជប៉ុនបានបង្ហាញនូវ វប្បធម៌ សិល្បៈ និងផ្ទាំងទស្សនីយភាពជាច្រើនផ្សេងទៀត ដែលមានក្នុងប្រទេសរបស់ខ្លួនទៅកាន់ពិភពលោក តាមរយៈកីឡាអូឡាំពិក ក្នុងនោះ Anime ដែលជាផ្ទាំងទស្សនីយភាពគំនូរជីវចលដល់ល្បីល្បាញរបស់ជប៉ុន ក៏ត្រូវវបានរួមជាភ្នែកមួយដែលត្រូវបានផ្សាយទៅកាន់ពិភពលោកផងដែរ។
ជប៉ុនបានប្រើប្រាស់នូវ Opening នៃ Anime ជាច្រើនដែលមានក្នុងរឿង Attack On Titan, Demon Slayer, Haikyuu, Slam Dunk, Naruto ដើម្បីចាក់នៅក្នុងការប្រកួតទៅតាមប្រភេទកីឡានីមួយៗ ។ ក្នុងការធ្វើ Broadcast អ្នកអធិប្បាយបាន Cosplay ឬ តែងខ្លួនទៅជាតួអង្គដែលមាននៅក្នុងរឿង Naruto ដែលមានដូចជា តួឯក Naruto, Sakura,Jiraiya ទៅតាមរយៈការផ្សាយចេញពីទិក្រុងតូក្យូទៅជុំវិញពិភពលោក។ ការធ្វើបែបនេះគឺជាការអោយតម្លៃនិងគោរពទៅកាន់ Animator គ្រប់រូបដែលបានបំពេញការងារយ៉ាងសស្រាក់សស្រាំ ទោះបីជាបានកម្រៃតិចតួចស្ទើតែមិនអាចចិញ្ចឹមជិវិតរស់ប្រចាំថ្ងៃក្តី វាជាការគោរពទៅលើការខិតខំប្រឹងប្រែងដែលអ្នកដឹកនាំក៏ដូចជា មន្ត្រីជាន់ខ្ពស់គ្រប់រូបនៃប្រទេសមួយនេះបានសម្លឹងមើលឃើញចំពោះប្រជាជនរបស់ពួកគេ។
ការធ្វើបែបនេះគឺជាការលើកទឹកចិត្ត និង ជាការអរគុណដូចគ្នា ចំពោះ Animator អ្នកគូស Manga អ្នកនិពន្ធ អ្នកដឹកនាំដែលជាប់ទាក់ទងទៅនឹងវិស័យគំនូរមួយនេះដែលបានខិតខំប្រឹងប្រែងធ្វើអោយប្រទេសជាច្រើនស្គាល់ ជប៉ុនថាជាអ្នកផលិត Animeដ៏ល្អនឹងល្បីល្បាញជាងគេនៅលើសកលលោក ការធ្វើបែបនេះក៏ដើម្បីបង្ហាញថា ការងារដែលមនុស្សដែលមនុស្សទាំងនោះបានបំពេញគឺមិនអត់ប្រយោជន៍ឡើយ ។
ប្រភព៖ Film Nerd
មតិយោបល់