ព័ត៌មានជាតិ

កាមរីបាឡែន ព្រលះម៉ូតូដឹកឈើមួយគ្រឿង បណ្ដាលឲ្យក្រឡាប់ផ្ងារជើងពីរបីជុំ របួសធ្ងន់ម្នាក់

ភ្នំពេញៈ បើតាមសមត្ថកិច្ច បានឲ្យដឹងថា បុរសម្នាក់បើករថយន្តកាមរីបាឡែនមួយគ្រឿង ក្នុងល្បឿនយ៉ាងលឿន ខណ:កំពុងតែធ្វើដំណើរ ក៏បានប៉ះគ្នាជាមួយម៉ូតូដឹកឈើមួយគ្រឿង ដែលធ្វើដំណើរស្របទិសគ្នា ក៏រ៉េចង្កូត ទៅបុកបង្ក្រោលភ្លើងមួយដើមពេញទំហឹង ធ្វើឲ្យរថយន្តក្រឡាប់ពីរទៅបីជុំផ្ញារជើង បណ្ដាលឲ្យរងការខូចខាតខ្ទេចខ្ទីស្ទើរតែទាំងស្រុងតែម្តង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង០៣ និង១៥នាទីយប់ ថ្ងែទី២៣ ខែកក្កដា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។​

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញ បុរសម្នាក់បើករថយន្ត កាមរីបាឡែន មួយគ្រឿង ពណ៌ស ដែលមានពាក់ស្លាកលេខភ្នំពេញ​2AN- 0617 ធ្វើដំណើរតែម្នាក់ឯង តាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿន ខណ:ធ្វើដំណើរមកដល់កន្លែងកើតហេតុខាងលើ ក៏បានប៉ះគ្នាជាមួយ ម៉ូតូដឹកឈើ មួយគ្រឿង ដែលធ្វើដំណើរ ស្របទិសគ្នា ធ្វើឲ្យអ្នកបើកបររថយន្ត រ៉េចង្កូត ជាន់ហ្រ្វាំងមិនទាន់ ក៏ជ្រុលទៅបុកបង្កោលភ្លើងមួយដើមពេញទំហឹង បណ្តាលឲ្យរថយន្តក្រឡាប់ពីរទៅបីជុំផ្ញារជើង បានរងការខូចខាតខ្ទេចខ្ទីស្ទើរតែទាំងស្រុង ចំណែកអ្នកបើកបរ បានហោះផ្លោងចេញពីក្នុងរថយន្ត រងរបួសធ្ងន់ធ្ងរ ស្ទើរតែបាត់បង់ជីវិត ត្រូវបានប្រជាពលរដ្ឋនៅកន្លែងកើតហេតុ ជួយទាក់ទងទៅរថយន្តសាមុយឲ្យមកដឹកបញ្ចុនយកទៅសង្រ្គោះបន្ទាន់ភ្លាមៗតែម្តងនៅឯមន្ទីពេទ្យ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ បានចុះមកធ្វើការវាស់វែង និងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំការដោះស្រាយនៅពេលក្រោយ ៕

មតិយោបល់