ព័ត៌មានកីឡា

Kolarov ទៅ​ Roma ក្រោយ Pep បើកផ្លូវឲ្យចាកចេញ

អ្នកចាត់ការទូទៅ របស់ក្រុម Man City លោក Pep Guadiola បានសម្រេចចិត្ត បើកផ្លូវឲ្យខ្សែការពារ Aleksander Kolarov ចាកចេញហើយក្រោយពីចាញ់ក្រុម Man Utd ២-០ ក្នុងការប្រកួត ICC នៅអាមេរិក។

Kolarov ត្រូវបានទម្លាយឲ្យដឹងតាមរយៈ Mirror ថា ខ្សែការពារវ័យ ៣១ឆ្នាំរូបនេះ នឹងត្រូវផ្លាស់ទៅកាន់ក្រុម Roma ក្នុងពេលឆាប់ៗនេះ ក្រោយពីលោក Pep Guadiola បានសម្រេចចិត្តបើកផ្លូវឲ្យកៅឡាកររូបនេះចាកចេញ។ ជាការពិតណាស់ ក្នុងការសម្ភាសន៍ នៅទីក្រុង Boston អ្នកចាត់ការទូទៅរូបនេះ បាននិយាយថា៖ យើងមិនធ្វើការងារ ជាមួយនឹងកីឡាករណា ដែលចង់ចាកចេញឡើយ ប្រសិនបើគេចង់ចេញទៅហើយ យើងត្រូវតែឲ្យគេចេញ ព្រោះថា ការព្យាយាមរក្សាទុក កីឡាករបែបនេះ មិនប្រសើរឡើយសម្រាប់ក្លិប។ សម្តីនេះហើយ ស្តែងឲ្យឃើញថា លោក Pep Guadiola បានយល់ព្រមឲ្យ Aleksander Kolarov ចាកចេញទៅ Roma ហើយ ស្របពេលដែល Man City កំពុងតែបន្តតាមប្រមាញ់ Benjamin Mendy មិនទាន់បានសម្រេចនៅឡើយ។

ម្យ៉ាងវិញទៀត Kolarov ហាលដូចជាមិនចង់បន្តលេងឲ្យ Man City ឡើយ ដែលការខិតខំរក្សាទុកនោះ វាអាចជះឥទ្ធិពលដល់ក្រុមទាំងមូលផងដែរ។ ប្រសិនបើ Aleksander Kolarov ទៅកាន់ Roma បានសម្រេចមែននោះ ខ្សែការពាររូបនេះ នឹងបានទៅជួបអតីតមិត្តរួមក្រុមរបស់គេ Eden Dzeko ផងដែរ។

មតិយោបល់