ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាសម្តែងម្នាក់គ្រោះថ្នាក់ចរាចរណ៍បាត់បង់ជីវិត

ភ្នំពេញ: តារាសម្តែង​ និងម៉ូដែលម្នាក់ទើបតែរះក្នុងវិថីសិល្ប: ឈ្មោះ ប៊ុន ថេត បានបាត់បង់ជីវិត ក្រោយគ្រោះថ្នាក់ចរាចរណ៍ កាលពីយប់មិញ​នេះ​។​

លោក អ៊ឹម ជីវ៉ា បាន​ប្រាប់នៅមុននេះបន្តិច នៅរសៀលថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៦ បាន​ឲ្យដឹងថា​ តារាសម្តែង​ម្នាក់ ដែលបាត់បង់ជីវិត​ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កាលពី​យប់មិញ​នេះ​ឈ្មោះ ប៊ុន ថេត ជាតារាសម្តែង និងម៉ូឌែលដែលទើបតែ​រះ ហើយក៏បានថត​រឿង​ដែលកំពុង​ដាក់បញ្ចាំងក្នុងស្ថានីយទូរទស្សន៍​ក្នុងស្រុកមួយ។​

លោក អ៊ឹម ជីវ៉ា បានបន្តថា តារាសម្តែងខាងលើ​ត្រូវបាន​ក្រុមគ្រួសារ​យកទៅ​ ស​ង្គ្រោះ​​នៅ​ប្រ​ទេ​ស​វៀ​ត​ណា​ម​​​តែដោ​​យ​រ​បួ​ស​ធ្ង​ន់​ធ្ង​រពេ​កត្រង់ក្បាល ​ទើ​ប​ធ្វើ​អោ​យ​តា​រា​ស​ម្តែ​ង​ម្នា​ក់​នេះ​បា​ត់​ប​ង់​ជី​វិ​ត​ទាំ​ង​វ័​យ​ក្មេ​ង គួ​រ​ឲ្យ​​អា​សូ​និ​ង​សោ​ក​ស្តា​យបំផុត​។​

ទន្ទឹមជាមួយនឹងគ្រោះថ្នាក់នេះ អ៊ឹម ជីវ៉ា ក៏បានអំពាវ​នាវ​ឲ្យ តារាទាំង​អស់ ដែលនិយម​ដើរកម្សាន្តនៅពេលរាត្រី មេត្តាប្រុងប្រយ័ត្ន​ខ្ពស់បំផុត ក្នុងការបើកបរ ហើយការបើកបរនោះទៀតសោត ត្រូវតែគោរពច្បាប់ចរាចរណ៍ឲ្យបានត្រឹមត្រូវ​៕

មតិយោបល់