(ភ្នំពេញ)៖ បើនិយាយពីកញ្ញា រ៉េត សារីតា គឺពិតជាមានទស្សនិកជនច្រើនណាស់ដែលស្គាល់រូបនាង ព្រោះជាបវរកញ្ញាដ៏មានទេពកោសល្យ និងសមត្ថភាពមួយរូប ដែលធ្លាប់តំណាងប្រទេសកម្ពុជាចូលរួមប្រកួតបវរកញ្ញាឯកចក្រវាល ឆ្នាំ២០២០ នៅទឹកដីសហរដ្ឋអាមេរិក។
ត្បតិកម្មវិធីនេះបានបញ្ចប់ទៅហើយក្តី ប៉ុន្តែ កញ្ញា រ៉េត សារីតា នៅមិនទាន់វិលត្រឡប់មកមាតុភូមិវិញនោះទេ ពោលគឺដោយសារមានការគាំទ្រច្រើនពីបងប្អូនខ្មែរនៅអាមេរិក ចង់ឲ្យកញ្ញានៅទីនោះមួយរយៈសិន ទើបមិនទាន់វិលមកកម្ពុជាវិញ។ នៅទឹកដីអាមេរិក រ៉េត សារីតា ហាក់មមាញឹកយ៉ាងខ្លាំង ក្នុងការចូលរួមកម្មវិធីនានា ខណៈថ្មីៗនេះបង្ហាញរូបភាពជាច្រើនសន្លឹក ពីការស្លៀករ៉ូបវែងយ៉ាងស្រស់សោភាតែម្តង នៅក្នុងឱកាសចូលរួមពិធីជប់លៀងមួយជាមួយនឹងសមាគមបងប្អូនខ្មែរនៅក្នុងទីក្រុង Lowell សហរដ្ឋអាមេរិក រហូតធ្វើឲ្យអ្នកគាំទ្រជាច្រើនសរសើរមិនដាច់ ពីសម្រស់របស់នាង និងស្ទីលថតរូបដ៏ស្រស់ស្អាតសមឈ្មោះជាបវរកញ្ញាឯកចក្រវាលកម្ពុជាតែម្តង។
សូមរំលឹកផងដែលថា ថ្វីត្បិតតែ សារីតា មិនទទួលបានមកុដបវរកញ្ញាឯកចក្រវាលលើកទី៦៩ ក៏ដោយ ប៉ុន្តែប្រជាប្រិយភាព និងការគាំទ្រពីសំណាក់ហ្វេនៗចំពោះនាងនៅតែបន្តមានជាដរាប ខណ:មហាជនខ្មែរ និងអ្នកគាំទ្រនាងពាសពេញផ្ទៃប្រទេស និងបណ្តាញសង្គមហ្វេសប៊ុក នៅតែបន្តកោតសរសើរចំពោះសមត្ថភាពដ៏ល្អអស្ចារ្យរបស់ បវរកញ្ញារាងតូចច្រឡឹង រ៉េត សារីតា តែម្តង៕
មតិយោបល់