ព័ត៌មានសិល្បៈ និងកម្សាន្ត

កម្ពុជាប្រកាសរកតំណាង ក្នុងព្រឹត្តិការណ៍ Miss Global 2017 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ

ក្នុងវេទិកាសន្និសីទសារព័ត៍មានកាលពីព្រឹកថ្ងៃទី២៣ កក្កដា មុននេះនៅសណ្ឋាគារហុីម៉ាវ៉ារី គណកម្មការរៀបចំព្រឹត្តិការណ៍ Miss Global 2017 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅខែវិច្ឆិកាខាងមុខនេះ បានអះអាងថាកម្ពុជា មិនទាន់រកឃើញ Miss Global តំណាងអោយកម្ពុជានៅឡើយទេ។ អុីចឹងទើបកម្ពុជានឹងរួសរាន់រៀបចំព្រឹត្តការណ៍ជ្រើសរើសកញ្ញាឯកអន្តរជាតិនៅខែតុលានេះ ដើម្បីមានតំណាងកម្ពុជា ចូលរួមប្រកួតក្នុងពេលកម្ពុជាធ្វើជាអ្នករៀបចំ។

គណកម្មការរៀបចំបានអះអាងថា ព្រឹត្តិការណ៍ Miss Global ត្រូវបានរៀបចំ៤លើកមកហើយ ដោយលើកទី៥ក្នុងឆ្នាំ២០០៧នេះ គឺសម្រេចធ្វើឡើងនៅប្រទេសកម្ពុជា។ ព្រឹត្តិការណ៍នេះនឹងត្រូវធ្វើឡើងនៅថ្ងៃទី១ វិច្ឆិកា ដោយការប្រកួតធំនឹងត្រូវធ្វើឡើងនៅថ្ងៃទី១៨ វិច្ឆិកា។ កញ្ញាឯកតំណាងអោយ៥០ទៅ៨០ប្រទេស នឹងបង្ហាញខ្លួនប្រកួតប្រជែងនៅក្នុងប្រទេសកម្ពុជា ដោយគណកម្មការមានការរំពឹងថា វត្តមានប្រកួតប្រជែងរបស់ Miss Global ពិភពលោកនេះ គឺពិតជាធ្វើអោយកម្ពុជាកាន់តែមានមោទនភាព និងចំណេញផ្នែកទេសចរណ៍។ ព្រឹត្តិការណ៍នេះប្រកាសផ្សាយផ្ទាល់នៅលើទូរទស្សន៍ងហង្សមាស ដោយស្ថាប័នហង្សមាស ក៍ត្រូវរៀបចំការប្រកួត Miss Global Cambodia នៅខែតុលា ខាងមុខ ដើម្បីស្វែងរកបេក្ខនារីតំណាងអោយកម្ពុជាមួយរូប ដើម្បីចូលប្រលងសម្រស់ក្នុងព្រឹត្តិការណ៍នេះ ជាមួយ Miss Global មកពីប្រទេសផ្សេងៗលើពិភពលោក។

មន្ត្រីជាន់ខ្ពស់ក្រសួងវប្បធម៍ បានស្នើអោយគណកម្មការ Miss Global ពិភពលោក ដែលបានសម្រេចជ្រើសរើសកម្ពុជាធ្វើជាម្ចាស់ផ្ទះ ជួយផ្សព្វផ្សាយពីប្រាសាទអង្គរវត្ត និងប្រាសាទព្រៃគុគ ដើម្បីអោយពិភពលោកកាន់តែស្គាល់ពីវប្បធម៍របស់កម្ពុជា។ គណកម្មការរៀបចំបានស្នើអោយបេក្ខនារីដែលមានសម្រស់ស្រស់ស្អាត និងចំណេះដឹងល្អ ធ្វើការដាក់ពាក្យប្រកួត Miss Global Cambodia នៅខែតុលានេះ អោយបានច្រើន ដើម្បីអោយកម្ពុជាមានជម្រើសកាន់តែល្អក្នុងការប្រកួតប្រជែង Miss Global International 2017 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ចាប់ពីដើមខែវិច្ឆិកា និងបញ្ចប់ការបំពាក់ម្កុដនៅសាលមហោស្រពកោះពេជ្រ នៅថ្ងៃទី១៨ ក្នុងខែដដែល៕

https://youtu.be/VEbkQjIXZe0

មតិយោបល់