ព័ត៌មានជាតិ

បុរសម្នាក់យករណារ ដេញកាប់ស្ត្រីម្នាក់ ត្រូវប៉ូលិសឃាត់ខ្លួន

កណ្ដាលៈ កាលពីវេលាម៉ោង ១៣ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ មានករណីហិង្សាដោយចេតនា កើតហេតុនៅចំណុចផ្ទះសរសាំង ភូមិព្រែកតាបែន ឃុំព្រែកអញ្ចាញស្រុកមុខកំពូលខេត្តកណ្ដាល។

ជនរងគ្រោះម្នាក់ ឈ្មោះ សរ ចាន់ណា ភេទស្រី អាយុ២៨ឆ្នាំ នៅភូមិព្រែកតាបែន ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។មុខរបរកសិករ ចំណែកជនសង្ស័យឈ្មោះ ឃឿន សុខា ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិព្រែកតាបែន ឃុំ
ព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល មុខរបរកម្មករសំណង់ (ឃាត់ខ្លួន)។

វត្ថុតាងចាប់យករួមមាន៖ រណារចំនួន០១, កៅអីជរ័ចំនួន០១ និងអំបែងពាងចំនួន០៦បំណែក។

បើតាមសមត្ថកិច្ច បានឲ្យដឹងថា កន្លងមកជនសង្ស័យ និងជនរងគ្រោះធ្លាប់មានទំនាស់ជាមួយគ្នា ជាច្រើនលើកមកហើយ ដោយនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ ជនរងគ្រោះ បាននិយាយថា ខ្លួនទៅទិញធុងបាស់ នៅភ្នំពេញទុក សម្រាប់ស្ដាប់ចម្រៀង លុះដល់ម៉ោង១ រសៀល ជនរងគ្រោះបានប្រាប់បងស្រីរបស់ខ្លួន ឈ្មោះសរ សាវ៉ុន ឲ្យរៀបចំលុយសម្រាប់ទៅទិញធុងបាស់ ជួនពេល នោះជនសង្ស័យ បានដើរមកដល់ហើយចូលហូបបាយ នៅផ្ទះជនរងគ្រោះក៍បានឮ ជនរងគ្រោះ និងឈ្មោះសរ សាវ៉ុននិយាយគ្នាពីរឿងទិញធុងបាស់ ស្រាប់តែជនសង្ស័យ បានយកទូរស័ព្ទរបស់ខ្លួន មកនិយាយថា៖ «កន្លងមកអញធ្លាប់វាយគេជាច្រើនលើក មិនដែលមានរឿងបញ្ហាអីផងឥឡូវ អញចង់កាប់មនុស្សម្នាក់ចោល ដើម្បីឲ្យអញបានជាប់គុក»។

ក្នុងពេលនោះជនរងគ្រោះពុំ បាននៅស្ដាប់ជនសង្ស័យនិយាយទូរស័ព្ទទៀតទេ ក៍ដើរចេញពីផ្ទះរបស់ខ្លួន
ទៅផ្ទះជនសង្ស័យពេលត្រឡប់មកផ្ទះវិញ បានឃើញជនសង្ស័យយករណារដេញកាប់ ឈ្មោះសរ សាវ៉ុនបងស្រី ជនរងគ្រោះ តែកាប់មិនត្រូវព្រោះបានឈ្មោះសរ សាម៉េត ត្រូវជាម្ដាយជនសង្ស័យឃាត់ និងចាប់យករណារចេញ បន្ទាប់មកជនសង្ស័យបានយកខ្ទះទៅគប់លើម៉ូតូជនរង គ្រោះ ពេលនោះជនរងគ្រោះក៍សួរជនសង្ស័យថា៖ «អ្ហែងម៉េច បានជាគប់ម៉ូតូអញ? ភ្លាមនោះជនសង្ស័យក៍បានស្ទុះដាល់ ជនរងគ្រោះចំនួន០១ដៃចំមុខ ហើយក៍បានប្រតាយប្រតប់គ្នាពេលនោះ ក៍បានអ្នកទិញអេតចាយ និងឈ្មោះសរ សាំងឪពុកជនរងគ្រោះ ចូលឃាត់ និងបំបែកចេញ ពេលនោះជនសង្ស័យ ក៍បានវាយឈ្មោះសរសាំងចំច្រមុះ បណ្ដាលឲ្យហូរឈាម។ បន្ទាប់មកសមត្ថកិច្ចប៉ុស្តិ៏ព្រែកអញ្ចាញ បានទៅដល់ហើយ បានឃាត់ខ្លួនជនសង្ស័យ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកមុខកំពូល ដើម្បីបន្តចាត់ការតាមនីតិវិធីតែម្ដង៕

មតិយោបល់