គ្មានអ្នកណាមិនដឹងនោះទេ ថាមុននេះ លោកថៃ នរៈសត្យា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញលិខិតក្នុងនាមក្រសួងព្រមានតារាសិល្បៈជាច្រើន ពាក់ព័ន្ធនឹងរឿងស៊ិចស៊ី ប៉ុន្តែក្រោយលិខិតព្រមានទើបតែត្រូវបានគេផ្សព្វផ្សាយក្ដៅ ស្រាប់តែ កញ្ញា ថៃ នារីសុជាតា ដែលត្រូវគេស្គាល់ថាកូនស្រីរបស់លោក ជាអតីតហ្វ្រេសស៊ីហ្គើល និងជាប្អូនស្រីរបស់លោក ថៃ នរៈពិទូរ្យ ស្រាប់តែឃើញបង្ហោះរូបថតស៊ិចស៊ីគួរអោយចាប់អារម្មណ៍។ យ៉ាងណាមិញ នៅលើហ្វេសប៊ុករបស់ ថៃ នារីសុជាតា បញ្ជាក់ថានាងគ្រាន់តែបង្ហោះរូប ព្រោះតែខ្លួនបានចេញទៅលេងសមុទ្រប៉ុណ្ណោះ គឺមិនមានចេតនាបង្អួតភាពស៊ិចស៊ីណាមួយឡើយ។
ថៃ នារីសុជាតា ត្រូវបានគេចាត់ទុកជាអ្នកសិល្បៈដែលមានរូបសម្រស់ស្រស់ស្អាតជសពិសេសរូបរាងរបស់នាងពិតជាស្រឡូនស្អាតតែ ម្តង ។ ថៃ នារីសុជាតា និយមលេងស្ទីលតុបតែងខ្លួនសិចស៊ីទាន់សម័យ ។ យ៉ាងណាមិញនៅពេលទៅកម្សាន្តនៅមាត់សមុទ្រម្តងៗស្រី ស្អាតរូបនេះមិនភ្លេចនិងបង្អួតរាងជាមួយឈុតប៊ីគីនីបង្ហាញដល់អ្នកគាំទ្រទេ។ ក្រោយរូបថតរបស់នាងត្រូវបានបង្ហោះឡើង មានបុរសមិនតិចទេដែលលង់សម្រស់ស្រីស្អាតរូបនេះ ស្របពេលដែលនាងក៏មិនខ្វល់ពីសិល្បៈដូចមុននោះ៕
មតិយោបល់