ព័ត៌មានសិល្បៈ និងកម្សាន្ត

តួឯកស្រី«កំណត់ហេតុនាងនាថ» អស់ទាស់ គ្រប់ឈុតក្រមុំចាម

គ្មានអ្នកណាមិនដឹងនោះទេ ថាកញ្ញា ណាតាហ្សា ដែលគេស្គាល់ភាគច្រើនថាជាតួឯកស្រីក្មុងរឿង«កំណត់ហេតុនាងនាថ» គឺជាជនជាតិខ្មែរឥស្លាម។ នាងកាន់តែស្រស់ស្អាតមិនធម្មតា នៅពេលបានគ្រងសម្លៀកបំពាក់ជាកូនក្រមុំឥស្លាម ដែលអ្នកណាៗក៏សរសើរថាស្អាតមិនធម្មតា។

នៅលើហ្វេសប៊ុក កញ្ញា ណាតាហ្សា នៅតែអះអាងថា កញ្ញា នៅតែថែរក្សាប្រពៃណីឥស្លាម បើទោះជានាងបានប្រឡូកសិល្បៈខ្មែរ ដែលគេតម្រូវនាងតុបតែងកាយមិនពាន់ព័ន្ធនឹងប្រពៃណីដើមរបស់ខ្លួននៅគ្រប់កាលៈទេសៈ។ ជាក់ស្ដែងនាងតែងបង្អួតសម្រស់ជាឈុតឥស្លាមមិនដែលខាននៅលើហ្វេសប៊ុក ដើម្បីឲ្យអ្នកគាំទ្របានដឹងកាន់តែច្បាស់ថា នាងនៅជាតារាសម្ដែងតែមួយរូបគត់នៅក្នុងសិល្បៈខ្មែរ ដែលមានដើមកំណើតឥស្លាម ហើយមិនខ្លាចចុះខ្សោយការគាំទ្រ បើនាងបង្ហាញអត្តសញ្ញាណពិត។ នាងត្រូវគេឃើញបង្អួតសម្រស់កាន់តែស្រស់បន្ថែមទៀត ក្នុងព្រឹត្តិការណ៍ពិព័រណ៍អាពាហ៍ពិពាហ៍នៅកោះពេជ្រ ដែលបានធ្វើឡើងកាលពីថ្ងៃទី២២ និង ២៣ កក្កដា។

យ៉ាងណាមិញ ទោះមិនមានវេទិកាពិពណ៌ ក៏ណាតាហ្សា ត្រូវគេកត់សម្គាល់ថាចូលចិត្តតែងខ្លួនជាកូនក្រមុំឥស្លាមនោះដែរ ដោយឈុតសម្លៀកបំពាក់របស់នាងមានតម្លៃថ្លៃៗ និងច្នៃម៉ូតដោយអ្នកឯកទេសច្នៃឈុតបែបក្រមុំឥស្លាមនោះផង។
ចង់ដឹងថាសម្រស់របស់នាងស្រស់ស្អាតយ៉ាងណា តោះទស្សនាទាំងអស់គ្នា៖

មតិយោបល់