(បរទេស)៖ មើលទៅពិតជាក្លាហានណាស់ និងគួរឲ្យសរសើរ ចំពោះនារីអូតេសស្រស់សោភាម្នាក់ បាននឹងកំពុងធ្វើឲ្យអ្នកលេងបណ្តាញសង្គមចាប់អារម្មណ៍ជាខ្លាំង បន្ទាប់ពីបានឡើងទៅឈរនៅលើកំពូលអគារ «Burj Khalifa» ដែលមានកម្ពស់ខ្ពស់លំដាប់ពិភពលោកប្រមាណ៨៣០ម៉ែត្រ ដោយនាងស្ថិតនៅក្នុងឯកសណ្ឋានការងាររ បស់ក្រុមហ៊ុនអាកាសចរណ៍ Emirates រួមជាមួយនឹងទឹកមុខញញឹមយ៉ាងរីករាយ។
តាមប្រភពព័ត៌បានឲ្យដឹងថា នាង Nicole Smith-Ludvik ដែលតាមពិតទៅជាអ្នកលោតឆ័ត្រយោង លើអាកាសបានឡើងទៅឈរបែបនេះ ដើម្បីជាការអបអរការដកបម្រាមធ្វើដំណើរ។ ទន្ទឹមនឹងនេះ នាងបានកាន់បដាដោយមានសរសេរថា «ការបញ្ជូលអារ៉ាប់រួមទៅក្នុងបញ្ជី Amber របស់ចក្រភពអង់គ្លេសបានធ្វើឲ្យយើ់ងមានអារម្មណ៍ថា នៅលើពិភពលោក Fly Emirates ហោះហើរកាន់តែប្រសើរឡើង»
យ៉ាងណាមិញ វាមានន័យថាអ្នកដំណើរដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩រួច អាចវិលត្រលប់មកពីអារ៉ាប់រួមដោយមិនចាំបាច់ធ្វើចត្តាឡីស័កឡើយ។ តែយ៉ាងណាក៏ដោយពួកគេត្រូវតែធ្វើតេស្តរកមេរោគមុនចេញដំណើរ និងការធ្វើតេស្តបន្ថែមនៅ ឬមុនថ្ងៃទី២ របស់ពួកគេនៅក្នុងប្រទេសផងដែរ៕
មតិយោបល់