ព័ត៌មានសិល្បៈ និងកម្សាន្ត

ទស្សនាឈុតស្អាតៗ ក្នុងព្រឹត្តិការណ៍ពិព័រណ៍អាពាហ៍ពិពាហ៍នៅកោះពេជ្រ

កាលពីថ្ងៃទី២២ និង២៣ កក្កដា នៅអគារពាណិជ្ជកម្មកោះពេជ្រ មានការតាំងពិព័រណ៍ស្ដង់អាពាហ៍ពិពាហ៍ពីសំណាក់ម្ចាស់សម្អាងការជាច្រើននៅទូទាំងកម្ពុជា។ អ៊ីចឹងហើយទើបគេឃើញតារាសិល្បៈខ្មែរយ៉ាងច្រើនកុះករ ត្រូវបង្ហាញខ្លួនជាតារាម៉ូដែល ដោយគ្រងសម្លៀកបំពាក់សម្អាងការប្លែកៗ ធ្វើឲ្យសម្រស់របស់តារាទាំងនោះឈានឡើងមួយកម្រិត។ សម្អាងការនីមួយៗ ត្រូវគេឃើញបង្ហាញវត្តមានតារាសិល្បៈល្បីៗច្រើននាក់បង្អួតគ្នា ដើម្បីទាក់ទាញមហាជនក្នុងពិធីពិព័រណ៍ជាទ្រង់ទ្រាយធំរយៈពេល២ថ្ងៃនោះ។

ក្រៅពីបង្អួតគ្រឿងដណ្ដាប់ក្នុងមង្គល ម្ចាស់សម្អាងនីមួយៗ ក៏បង្អួតសម្លៀកបំពាក់ និងបង្អួតស្នាដៃតែងមុខកូនកំលោះកូនក្រមុំ ធ្វើឲ្យតារាៗដែលមានសំណាងត្រូវបានជ្រើសឲ្យបង្ហាញឈុតសម្លៀកបំពាក់ស្រស់ស្អាតដូចទេវបុត្រ និងទេពធិតាផងដែរ។

ខាងក្រោមនេះជាឈុតសំលៀកបំពាក់ស្អាតៗដែលបង្ហាញដោយតារាសិល្បៈក្នុងក្រុមគ្រួសារតារាកម្ពុជា ដែលរួមមាន កញ្ញា ពេជ្រ អាវីហ្សា កញ្ញា មាស សម្ផស្ស លោក ឈួន ពន្លឺ អ្នកនាងតូច ស្រីពេជ្រ លោក ត្រាយ៉ាកូ លោកទេព រិទ្ធីនី លោក រុន ណាកូ និងតារាសិល្បៈវ័យក្មេងមួយចំនួនទៀត ក្នុងពិព័រណ៍អាពាហ៍ពិពាហ៍នៅកោះពេជ្រ ដែលទើបបញ្ចប់៕

មតិយោបល់