ព័ត៌មានសិល្បៈ និងកម្សាន្ត

Seng Ratana ព្រមានទម្លាយរឿងអាស្រូវភាគបន្ត ស្របពេល ចន ច័ន្ទលក្ខិណា បង្ហោះសារជេរប្រទិច!

មកទល់ម៉ោងនេះ កំដៅនៃជម្លោះរវាងម្ចាស់ហ្វេសប៊ុកឈ្មោះ Seng Ratana និងអ្នកនាង ចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បករខ្មែរទើបជាប់ឆ្នោត កាន់តែឡើងអង្សារ។ លោក សេង រតនា មិនត្រឹមតែជម្រុញឲ្យ ចន ច័ន្ទលក្ខិណា ដាក់បណ្ដឹងនោះទេ គឺថែមទាំងបានព្រមានបញ្ចេញភាគបន្តនូវរឿងអាស្រូវ បន្ទាប់ពីអ្នកនាងបង្ហោះសារឲ្យមកតទល់គ្នានៅស្រុកខ្មែរ និងបានប្រើពាក្យជេរប្រទិចជាសាធារណៈ។

ម្ចាស់គណនីឈ្មោះ Seng Ratana បានបង្ហោះមុននេះថា«បើចង់ប្តឹងសូមអញ្ជើញ ហើយបើប្តឹង ខ្ញុំនឹងចេញភាគបន្តទៀត ។ ខ្ញុំសូមស្វាគមន៏ចំពោះការប្តឹងផ្តល់របស់នាង»។ នេះជាសំណេរបន្ទាប់ពីលើកបញ្ជាក់ថា គណនីដែលបានបង្ហោះពីរឿងអាស្រូវរបស់អ្នកនាង ចន ច័ន្ទលក្ខិណា មិនមែនជាគណនីផ្ទាល់ខ្លួន និងថា អ្វីដែលលោកបានបង្ហោះ គឺមានភស្តុតាង។

ការព្រមានបញ្ចេញរឿងអាស្រូវភាគបន្តរបស់លោក គឺបន្ទាប់ពីអ្នកនាង ចន ច័ន្ទលក្ខិណា សរសេរបង្ហោះថា«អាឆ្កែឈ្មោលក្រៅប្រទេស ហ្អែងមកព្រូសទល់មុខអញនៅស្រុកខ្មែរមកបើខ្លាំង កុំព្រូសពីចំងាយអាឆ្កែកំសាកញី ។ សុំទោសបងប្អូនខ្ញុំសំដីអាក្រក់ខ្លះហើយ ព្រោះឆ្កែខ្លះវាកំសាកពេក កំសាកអញ្ចឹងគេហៅអាញី អាឆ្កែអង្គែស៊ី អាឆ្កែអនាថាដើរស៊ីឆ្អឹងតាមចិញ្ចើមថ្នល់ អាឆ្កែរត់ចោលស្រុក អាឆ្កែដោយញីដោយឈ្មោលខុសរដូវ បើហែងខ្លាំងហែងចាំបាច់ block acc ប្អូនអញ comment ហ្អែងធ្វើអីអាថោកក្បាលដល់ដី ហ្អែងថោកមុជក្បាលកប់ក្នុងដី ១០០០ ម៉ែត្រទៀតអានរក អាប្រែត អាតិរិច្ឆាន អញមិនងាយជេរអាណាទេតែអាថោកទាបឯងគឺអញជេរចង្អុលក្បាលហែងហើយដៀលថាអាឆ្កែកំពូលថោក ល្បិចកំពូលថោកពួកហែងអញដឹងទាំងអស់» និង« អញរង់ចាំភាគបន្តពីអាឆ្កែតិរិច្ឆាន» ដែលកាន់តែធ្វើអោយជម្លោះមួយនេះឡើងកំដៅ។
យ៉ាងណាមិញ អ្នកនាងចន ច័ន្ទលក្ខិណា មិនទាន់ឃើញបញ្ចេញចំណាត់ការប្ដឹងតាមផ្លូវទូត ទៅកាន់ឈ្មោះ សេង រតនានេះទេ ក្នុងពេលដែលមានមហាជនច្រើនឡើងទទូចឲ្យអ្នកនាងប្ដឹងទៅទូតអាមេរិក។

គួរបញ្ជាក់ផងថា រឿងរ៉ាវដែលបានកើតឡើងគឺដោយសារតែឈ្មោះ Seng Ratana សរសេរបង្ហោះថា«ប្រវត្តិពិតរបស់ស្រីផ្កាមាស ចន ចន្ទ័លក្ខិណា———————–នាង ចន​ ចន្ទ័លក្ខិណា​ អតីតប្រពន្ធរបស់ យុត្ថារ៉ាឆានី មានអាយុ​ ពិត​ ៣៨ ឆ្នាំ មាន​ប្រុស​ និង​ សាហាយរាប់ភ្លេច​ ដោយសារតែ​ ចន​ ចន្ទ័លក្ខិណា​ ផ្អែមរលួយ​ពី​មុខ​ តែបោក ឈ្ងុយពីក្រោយ។ ទីបំផុត​ ចាញ់បោក​ ផ្កាយ​បួន​ ជា​ តារា​ ទៅវិញ ! ក្រោយមក ទៀត ចន​ ចន្ទ័លក្ខិណា​ ក៏ទៅទាក់ទង ស្នេហា​ជាមួយ ឧកញ្ញា Heng Loong សំដៅ​បោកប្រាស់ ប៉ុន្តែ​ទៅមិនរួច​ ជាមួយ​ Heng Loong​ ទេ ។ មិនបង្អង់ឡើយ ហើយក៏មិនបញ្ឈប់ដែរ បច្ចុប្បន្ន​ ចន​ ច័ន្ទលក្ខិណា​ ក៏កំពុងទាក់ទង​ស្នេហា​បោកប្រាស់ ឃ្លាំង​ ហួត​ ដែលជា​អភិបាល​ខណ្ឌ​ជ្រោយចង្វារ។
ចរិកលក្ខណៈ ​:​ ចន​ ចន្ទ័លក្ខិណា​ ជា​ មនុស្ស​ មុខលុយ ច្រណែន​ ឈ្នានីសភូតភរ​ អួត​អាង ចាក់រុក​ និង​ បង្ក​ បញ្ហា​!»។

សារនេះកើតឡើងប៉ុន្មានម៉ោងក្រោយ សមាគមសិល្បករខ្មែរ ប្រកាសប្ដឹងបុរសម្នាក់ ដែលបានចោទប្រកាន់នាយករដ្ឋមន្ត្រីកម្ពុជា ថាបានពាក់ព័ន្ធនឹងតារាចម្រៀង សួស វីហ្សា៕

មតិយោបល់