មើលសឹងមិនស្គាល់! ដេននី ក្វាន់ ដាច់ចិត្តទម្លាយរូបពីមុន កាលមិនទាន់កែសម្ភស្ស

(ភ្នំពេញ)៖ កញ្ញា ដេននី ក្វាន់ គឺជាតារាសម្តែងសិចស៊ីមួយរូប ដែលទស្សនិកជនទូទៅស្គាល់ថា តារារូបនេះមានសម្រស់ស្រស់ស្អាតយ៉ាងខ្លាំង និងមានសាច់សខ្ចី មុខមាត់ស្រស់សោភា។ តែយ៉ាងណា សម្រស់បច្ចុប្បន្នរបស់នាង គឺបន្ទាប់ពីកែសម្ភស្សបានជោគជ័យ ខណៈថ្មីៗនេះ ដេននី ក្វាន់ បានដាច់ចិត្តទម្លាយរូបពីមុនដើម្បីឲ្យមហាជនបានដឹង។

យ៉ាងណាមិញ ប្រិយមិត្តធ្លាប់តែឃើញមុខមាត់ស្អាត សាច់សខ្ចី ដើមទ្រូងមូលខ្លំរបស់កញ្ញាដេននី ក្វាន់ នាពេលបច្ចុប្បន្ន បើងាកទៅមើលរូបភាពនាងកាលពីមិនទាន់កែសម្ផស្ស ឃើញហើយមើលសឹងមិនស្គាល់។ ដោយសារសម្រស់នាងពីមុន មានសម្បូរខ្មៅស្រអែម ទម្រង់មុខមូល ហើយរូបរាងស្គមផងដែរ។ តួយ៉ាង ក្រោយអ្នកលេងបណ្ដាញសង្គមជាច្រើនឃើញតារាស្រីរូបនេះបង្ហោះរូបកាលមិនទាន់កែសម្ផស្ស ហើយយកមកប្រៀបផ្ទឹមនឹងសម្រស់បច្ចុប្បន្នរួច ពួកគេមានភាពភ្ញាក់ផ្អើល និងនឹកស្មានមិនដល់គ្រប់គ្នា។

គួរជម្រាបថា ក្រៅពីទ្រព្យសម្បត្តិច្រើន កញ្ញា ដេននី ក្វាន់ ជាតារាស្រីមួុយរូបដែលមានរូបសម្ផស្សស្រស់ស្អាតសឹងតែដូចតុក្កតាទៅហើយ។ ម្យ៉ាងវិញទៀត គ្រប់ពេលនាងតុបតែងខ្លួនម្ដងៗ មើលទៅមានភាពឆើតឆាយ ស៊ីវិល័យ ធ្វើឲ្យបុរសៗជ្រួលជ្រើម មើលភ្លឹកគ្រប់ៗគ្នា។ ក្នុងនោះដែរ គេដឹងទៀតថានាងក៏ជាមនុស្សស្រីម្នាក់ដែលតែងតែធ្វើការវះកាត់កែសម្ផស្ស ដើម្បីឲ្យមុខមាត់មានភាពទាក់ទាញជាងសម្រស់ធម្មជាតិ៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *