ព្រះសីហនុៈ ជនសង្ស័យចំនួន៦នាក់ដែលជាមុខសញ្ញាចោរឆក់យ៉ាងសកម្មនៅក្នុងរាជធានីភ្នំពេញ រួចរត់គេចខ្លួនដល់ខេត្តព្រះសីហនុ ត្រូវបានសមត្ថកិច្ចខេត្តព្រះសីហនុ ធ្វើការចាប់ខ្លួនបានតែម្តង។
ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិកោះតូច សង្កាត់កោះរ៉ុង ក្នុងខេត្តព្រះសីហនុ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៦នាក់ ដែលឃាត់ខ្លួននេះ ទី១ឈ្មោះ ជី វឌ្ឍនៈ ភេទប្រុស , ទី២ឈ្មោះ ជី សន្តដា ភេទប្រុស , ទី៣ឈ្មោះ ហ៊ួរ លីហួ ភេទប្រុស , ទី៤ឈ្មោះ ឡូយ អ៊ីនយ៉ា ភេទប្រុស ,ទី៥ឈ្មោះ គឹម សាន់ឃែ ភេទប្រុស និងជនសង្ស័យទី៦ឈ្មោះ ហង្ស វីរៈ ភេទប្រុស។
បច្ចុប្បន្នជនសង្ស័យទាំង៦នាក់ ត្រូវបានសមត្ថកិច្ចខេត្តព្រះសីហនុ ប្រគល់មកឲ្យនគរបាលរាជធានីភ្នំពេញវិញ ដើម្បីចាត់ការតាមនិតិវិធីច្បាប់តែម្តង៕
មតិយោបល់