បច្ចុប្បន្នបញ្ហាសុខភាពភ្នែកបានកើតឡើងចំពោះអ្នកដោយធ្វើឲ្យកែវភ្នែកមិនបានល្អដូចមុនប៉ុន្តែអ្នកមិនអាចសួរអ្នកណាបាន។ចូរជ្រើសរើសនូវសំណួរ និង ចម្លើយសម្រាប់អ្នកដូចខាងក្រោមតាមប្រសាសន៍ វេជ្ជបណ្ឌិត រូស្សីគឺលោក Fur Monika និង Alecseerna Rjabsera ។
-ខ្ញុំមានមុខរបរជាអ្នករចនាដូច្នេះកុំព្យូទ័រគឺជាឧបករណ៍សម្រាប់ធ្វើការរបស់ខ្ញុំ។ដល់ពេល
ចេញពីធ្វើការខ្ញុំមើលទៅរបស់ដែលនៅឆ្ងាយគឺឃើញមានរូបពីរភ្នែកក្រហមនិងផ្សាៗ។តើវាបណ្ដាលមកពីមូលហេតុអ្វី?
+ អាការនេះគឺជាប្រតិកម្មការពាររបស់ភ្នែកជាសញ្ញាដែលប្រាប់ថាភ្នែកត្រូវការពេលសម្រាក។ពន្លឺរបស់កុំព្យូទ័របានប៉ះពាល់ដល់ភ្នែកដោយសារតែកាំរស្មីរបស់វាបានបង្កើតជាបញ្ហាគ្រោះថ្នាក់ដូចជាបណ្ដាលឱ្យរចនាសម្ព័ន្ធភ្នែកទាំងស្រុងត្រូវទទួលរងគ្រោះជាពិសេសគឺស្រទាប់ការពារភ្នែកនិងប្រស្រីភ្នែក។
ការជះកាំរស្មីផ្ទាល់ពីកញ្ចក់កុំព្យូទ័រអាចបណ្ដាលឱ្យកោសិកានៃចក្ខុវិញ្ញាណនៅត្រង់ស្រទាប់ការពារខាងក្រៅត្រូវ រងរបួស។ប្រសិនបើពេលនេះអ្នកមិនធ្វើការការពារភ្នែកពេលអនាគតដ៏ខ្លីភ្នែកនឹងកាន់តែមានបញ្ហាធ្ងន់ជាងនេះ។
-ខ្ញុំធ្វើការជាអ្នកកែអត្ថបទ។ខ្ញុំតែងតែអានក្នុងរយៈពេលយូរជារៀងរាល់ថ្ងៃ។ដូច្នេះតើធ្វើបែបណាដើម្បីរក្សាបាននូវថាមពលរបស់ភ្នែក?
+ ការ”ហាត់ប្រាណ”សម្រាប់ភ្នែករបស់អ្នកគឺពិតជាតម្រូវការធំមួយព្រោះវាជួយកែសម្រួលប្រព័ន្ធសសៃភ្នែកនិងប្រព័ន្ធសម្របសម្រួលរបស់ភ្នែកផងដែរ។ប៉ុន្តែវាមិនទាន់គ្រប់គ្រាន់នោះទេការងាររបស់អ្នកទាមទារឱ្យមានការការពារភ្នែកយ៉ាងត្រឹមត្រូវដូចជាការពារស្រទាប់ប្រស្រីភ្នែកនិងប្រព័ន្ធសសៃឈាមភ្នែក។ផលិតផលវីតាមីនជាតិរ៉ែសម្រាប់ភ្នែកដែលមានផ្ទុក lutein និង intoxicant ខ្ពស់គឺជាប្រការសំខាន់និងចាំបាច់ដល់ភ្នែក។
+នៅពេលបិទភ្នែកខ្ញុំចាប់ផ្ដើមមើលឃើញសសៃថ្លាៗស្ដើងៗព្រមទាំងស្នាមអុជខ្មៅតូចៗដែលធ្វើចលនាតាមគ្រាប់ភ្នែក។តើនេះជាអ្វីដែរ?
-អ្វីដែលអ្នកមើលឃើញនោះគឺជាការផ្លាស់ប្ដូរនៅនៅស្រទាប់កែវភ្នែក។ប្រការនេះតែងតែកើតឡើងពេលដែលមានជំងឺទាក់ទងនឹងភ្នែក។អ្នកត្រូវតែសម្រួលប្រព័ន្ធសរសៃឈាមនិងការបញ្ចូនជីវជាតិដល់ភ្នែកដោយប្រើផលិតផលដែលមានផ្ទុកជីវជាតិដែក ( antoxian ) របស់ផ្លែឈើ។
+បច្ចុប្បន្នគេតែងនិយាយពីសារជាតិ lutein ហើយយល់ថាវាជាសារជាតិល្អបំផុតសម្រាប់
ការពារភ្នែក។ដូច្នេះតើ lutein គឺជាអ្វី? វាមាននៅក្នុងអាហារណាខ្លះ?
-វាគឺជា Carotinoid ធម្មជាតិដែលមាននៅក្នុងជាលិកាភ្នែកជាពិសេសនៅត្រង់ស្រទាប់ការពារកែវភ្នែក។វាមិនមែនត្រូវបង្កើតឡើងក្នុងរាងកាយនោះទេតែវាចូលទៅក្នុងរាងកាយតាមរយៈការហូបចុក។ Lutein មានប្រសិទ្ធិភាពការពារភ្នែកហើយទប់ស្កាត់ការវិវឌ្ឍទៅរកភាពចាស់នៃកោសិកាភ្នែក។វាដូចជាកញ្ចក់វ៉ែនតាដែលការពារភ្នែកពីកំដៅថ្ងៃ។ lutein ប្រឆាំងទៅនឹងកាំរស្មីដែលមានគ្រោះថ្នាក់ភ្នែកព្រមទាំងតភ្ជាប់បណ្ដាឬសសេរីរាង្គទៀតផង។បែបនេះនឹងអាចការពារស្រទាប់ការពារភ្នែកខាងក្រៅពីការខូចខាតបាន។អាហារដែលផ្ទុកសារជាតិ lutein ដូចជាម្ទេសក្រហមស្ពៃមើមពងមាន់ក្រហម។ល។អ្នកត្រូវចាំថាសារជាតិ lutein អាចត្រូវរលាយប្រសិនបើវាប្រឈមនឹងកំដៅខ្លាំងដូចនេះអ្នកគួរតែបន្ថែម lutein តាមរយៈការប្រើឱសថ។
+ពេលជិតយប់បរិយាកាសមានសំណើមខ្ញុំយល់ឃើញថាកម្លាំងភ្នែករបស់ខ្ញុំត្រូវថយចុះ
មើលអ្វីក៏មិនច្បាស់វាដូចជាស្ថិតក្នុងស្រទាប់សន្សើម។តើមូលហេតុអ្វីទើបបែបនេះ?
-អ្នកប្រហែលជាកើតជម្ងឺម៉្យាងដែលហៅថា ” ខ្វាក់មាន់ “ ។ជម្ងឺនេះកើតឡើងដោយសារ
ខ្វះជីវជាតិ A ឬ beta-caroten។ដើម្បីឲ្យបានដឹងច្បាស់ថាតើអ្នកមានជម្ងឺនេះឬអត់អ្នកត្រូវ
តែទៅកាន់មន្ទីរពេទ្យភ្នែកដើម្បីពិគ្រោះជាមួយគ្រូពេទ្យជំនាញ។
+រោគសញ្ញាខ្សោយភ្នែកដោយសារកុំព្យូទ័រគឺជាអ្វី?
-រោគសញ្ញានេះរួមមានអាការៈដូចជាមានធូលីក្នុងភ្នែកមើលមួយឃើញជាពីរឈឺក្បាលស្រវាំងភ្នែកជាដើម។ដើម្បីជាសវាងបញ្ហានេះអ្នកត្រូវតែធ្វើការឲ្យសមស្របនៅក្បែរកុំព្យូទ័រ
ធ្វើលំហាត់ប្រាណឲ្យភ្នែកលេបថ្នាំវីតាមីនជាតិរ៉ែបំប៉នភ្នែកនិងថ្នាំទប់ទល់នឹងអាការៈស្ងួតគ្រាប់ភ្នែក។
+ហេតុអ្វីផ្សែងបារីគ្រោះថ្នាក់ដល់ភ្នែក?
-ព្រោះតែផ្សែងបារីធ្វើឲ្យភ្នែកស្ងួតនិងបំផ្លាញជាតិ lutein នៅស្រទាប់ការពារភ្នែកដូច្នេះ
កំរិតនៃសារជាតិ Carotinoid នៅស្រទាប់ការពារភ្នែកនៃអ្នកញៀនបារីតែងតែមានកំរិត
ទាបបានន័យថាភ្នែកអ្នកញៀនបារីមិនត្រូវបានការពារត្រឹមត្រូវធៀបនឹងអ្នកមិនជក់បារី។
+តើយើងអាចជាសវាងជម្ងឺ glocom ជម្ងឺមីញូបដោយផលិតផលពេទ្យវិទ្យា?
-ជាធម្មតាយើងតែងដឹងពីវិធីការពារពេលមានជម្ងឺនេះ។កុំភ្លេចថាក្នុងចំណោមមូលហេតុ
ដែលបណ្ដាលឲ្យកើតជម្ងឺ glocom ក៏មានមូលហេតុមួយសំខាន់នោះគឺការប្រែប្រួលនៃវ័យ។ប៉ុន្តែមានតែគ្រូពេទ្យទើបអាចចេញវេជ្ជបញ្ជាទិញថ្នាំបាន។
អ្នកគួរតែរកនូវផលិតផលចម្រាញ់ពីធម្មជាតិដើម្បីរក្សាតួនាទីរបស់ភ្នែក។វាជួយសម្រួល
ប្រព័ន្ធសសៃឈាមក្នុងភ្នែកនិងជួយឲ្យងាយស្រួលក្នុងការព្យាបាល។
+គ្រូពេទ្យថាកូនខ្ញុំត្រូវខ្សោយកម្លាំងភ្នែក។តើវាជាប្រភេទជម្ងឺអ្វីហើយមូលហេតុនិងព្យា
បាលដោយវិធីណា?
-វាគឺជាការច្របូកច្របល់របស់ភ្នែក។ជម្ងឺនេះមិនអាចដោះស្រាយដោយការពាក់វ៉ែនតា
បានទេ។ការខ្សោយភ្នែកតែងវិវឌ្ឍដោយសារតែស្រទាប់ការពារគ្រាប់ភ្នែកត្រូវល្អក់ឬ
ឡើងបាយភ្នែកពីកំណើតជាដើមហើយការព្យាបាលត្រូវចាប់ផ្ដើមដោយរកមូលហេតុដំបូង
របស់វា។រាល់ករណីត្រូវតែមានការពិគ្រោះជាមួយគ្រូពេទ្យជំនាញទើបបាន៕
មតិយោបល់