ព័ត៌មានសិល្បៈ និងកម្សាន្ត

ផន ស្រីខួច លេងស្ទីលថ្មីក្នុងបទ«Let Fight»

ក្នុងបទចម្រៀង«Let Fight »គេកត់សម្គាល់ថា តារាចម្រៀង ផន ស្រីខួច លេងស្ទីលយ៉ាងកាលីបទាំងក្បាច់រាំផង រហូតធ្វើអោយអ្នកគាំទ្រមានការចាប់អារម្មណ៍។ ម្ចាស់បទនេះហាក់មានទំនុកចិត្តខ្ពស់ចំពោះម្ចាស់បទនេះនោះផង ដោយសារតែគ្រាន់តែចេញបង្ហោះភ្លាមគឺមានអ្នកចូលទស្សនាច្រើនដងមិនគួរអោយជឿ។

កញ្ញា ផន ស្រីខួច និយាយថាចម្រៀងមួយបទនេះ គឺនាង និងក្រុមការងារប្រឹងប្រែងយ៉ាងខ្លាំង ដោយនាងប្រកាសថាទម្រាំតែលេងស្ទីល និងបញ្ចប់ការថតមួយបទនេះបាន គឺលំបាកខ្លាំង។ យ៉ាងណាមិញ នេះមិនមែនជាស្ទីលប្លែកដំបូងដែលនាងបានសម្ញ៉ែងនោះទេ តែនាងប្រកាសថានេះជាស្ទីលថ្មីមួយដែលនាងរំពឹងច្រើនថានឹងកន្ទ្រាក់នូវការចាប់អារម្មណ៍បានច្រើន ដោយក្នុងមួយបទនេះក្រៅពីលេងស្ទីលប្លែក ការចំណាយក្នុងការផលិតក៏ខ្ពស់។ សូម្បីក្បាច់រាំក៏នាងប្រកាសថាទម្រាំរាំបានមួយបទនេះ ក៏មិនងាយនោះដែរ។

នាងទទូចអោយគាំទ្រស្នាដៃបទនេះ ដោយក្នុងពេលខាងមុខនាងនឹងឡើងប្រូម៉ូតបទនេះអោយបានខ្លាំងក្លានៅលើកញ្ចក់ទូរទស្សន៍ ដោយនាងប្រកាសនឹងមានស្ទីលប្លែកបន្ថែមទៀតក្នុងបទក្រោយ បន្ទាប់ពីបទ«Let Fight»៕

មតិយោបល់