ក្រុមហង្សក្រហម Liverpool ដូចជាមិនចង់បាត់បង់ ខ្សែបម្រើប្រយុទ្ធ Philippe Coutinho ឡើយ ក៍ប៉ុន្តែតម្លៃ ១២០លានផោន ដែល Barcelona តថ្លៃនោះ អាចនឹងធ្វើឲ្យក្លិបអង់គ្លេសមួយនេះ បាត់បង់ កីឡាករប្រេស៊ីល វ័យ២៥ឆ្នាំក្នុងពេលដ៍ខ្លីខាងមុខនេះ។
យ៉ាងណាវិញ ដើម្បីកុំឲ្យមានវិបត្តិកីឡាករ នៅពេលដែលបាត់បង់ Coutinho នោះ ក្រុមហង្សក្រហម Liverpool បានរៀបជើងព្រួលរួចហើយ ក្នុងការត្រៀមទិញកីឡាករឆ្នើមមួយរូប មកជំនួសតំណែងរបស់ Philippe Coutinho ។ ក្នុងនោះដែរ Daily Mail បានឲ្យដឹងថា កីឡាករ ដែលក្រុម Liverpool ចង់បានយ៉ាងខ្លាំងនោះគឺ Marco Asensio របស់ក្រុមយក្សអេស្ប៉ាញ Real Madrid ។ ជាការពិតណាស់ លោក Klopp អ្នកចាត់ការក្រុម Liverpool មានការពេញចិត្តនឹងទម្រង់លេង របស់ខ្សែបម្រើប្រយុទ្ធវ័យក្មេងអេស្ប៉ាញរូបនេះយ៉ាងខ្លាំង។ ម្យ៉ាងវិញទៀត ក្រុមហង្សក្រហម Liverpool ក៍ធ្លាប់បានទាក់ទងម្តងរួចហើយ ក្នុងការស្នើឲ្យ Real Madrid លក់ Asensio ឲ្យ ក៍ប៉ុន្តែ ទទួលបានបរាជ័យ ខណៈ Asensio នេះគឺជាសំណព្វចិត្តរបស់លោក Zidane អ្នកចាត់ការក្រុម Real Madrid ។
ក្រោយពីពត៌មាន នៃការចាកចេញ របស់ Philippe កាន់តែលេចចេញនូវផ្លែផ្កានោះ លោក Klopp សម្រេចចិត្ត បន្តតាមប្រមាញ់ ខ្សែបម្រើប្រយុទ្ធវ័យក្មេង អេស្ប៉ាញ Marco Asensio បន្តទៀត។ ហើយអ្វី ដែលសំខាន់នោះ ក្រុម Liverpool ជឿជាល់ថា ក្រុម Real Madrid ប្រាកដជាយល់ព្រម ក្នុងការលក់ Asensio ឲ្យ Liverpool ព្រោះថា Real Madrid សម្បូរកីឡាករ ឆ្នើមៗណាស់ ចំពោះការបាត់បង់ Asensio មិនជាបញ្ហាចោទ សម្រាប់ក្រុមយក្សអេស្ប៉ាញមួយនេះឡើយ។ ដូច្នេះហើយ Marco Arsensio គឺជាកីឡាករតែម្នាក់គត់ ដែលក្រុមហង្សក្រហម Liverpool ចង់យកមកជំនួសតំណែង របស់កីឡាករ Philippe Coutinho ដែលអាចាកចេញទៅកាន់ ក្រុម Barcelona នោះ។
គួរបញ្ជាក់ផងដែរថា កាលពីចុងខែមេសា កន្លងមក Liverpool បានផ្តល់តម្លៃខ្លួន ត្រឹម ៤២លានផោនប៉ុណ្ណោះសម្រាប់ Asensio ក៍ប៉ុន្តែ នៅពេលនេះតម្លៃខ្លួនអាចនឹងខ្ពស់ជាងមុនច្រើន ព្រោះថា Asensio កំពុងតែវិវត្តន៍សមត្ថភាពយ៉ាងល្អ ជាងមុនឆ្ងាយណាស់។
មតិយោបល់