ព័ត៌មានសិល្បៈ និងកម្សាន្ត

ឱក សុគន្ធកញ្ញា ប្រកាសច្រៀងក្នុងតន្ត្រីសប្បុរសធម៌កម្ពុជា-កូរ៉េ

នៅរសៀលថ្ងៃទី៩ សីហា នេះ តារាចម្រៀងល្បីឈ្មោះកញ្ញា ឱក សុគន្ធកញ្ញា បានប្រកាសនៅក្នុងវេទិកាសន្និសីទសារព័ត៌មានថា កញ្ញានឹងស្ម័គ្រចិត្តច្រៀងក្នុងកម្មវិធីតន្ត្រីសប្បុរសធម៌មួយដែលបានធ្វើឡើងឡើងផលិតករកូរ៉េ និងកម្ពុជា នៅថ្ងៃទី១៩ សីហា ឆ្នាំ២០១៧នេះ នៅបរិវេណបុរីចំការដូង។ នេះជាកម្មវិធីសប្បុរសធម៌ធំមួយ ដែលត្រូវបានភាគីកូរ៉េប្រកាសធ្វើឡើងរយៈពេលច្រើនថ្ងៃ ចាប់ពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី២៣ សីហា ដោយការប្រគំតន្ត្រីនេះគឺថ្ងៃ១៧ សីហា ធ្វើនៅវិទ្យាល័យបុរីដីដុះកៀនស្វាយ និងចាប់ពីថ្ងៃទី១៩ រហូតដល់២៣ សីហា ប្រគំតន្ត្រីនៅចម្ការដូង។ កម្មវិធីធ្វើឡើងក្នុងគោលបំណង ផ្សព្វផ្សាយពីផលប៉ះពាល់នៃគ្រឿងញៀន។

លោកគីម ជាជនជាតិកូរ៉េ និងជាអ្នករៀបចំបានអះអាងថាការប្រគំតន្ត្រីនេះ ក្រៅពីមានការចូលរួមពីតារាល្បីៗដូចជា ឱក សុគន្ធកញ្ញា ក៏មានវត្តមានលោកនេនទុំ តារាចម្រៀងផលិតកម្មBN និងក្រុមតារាចម្រៀងមកពីប្រទេសកូរ៉េផងដែរ។
លោក សាម៉ន បណ្ឌិត្យ អគ្គនាយករងទូរទស្សន៍NTV ដែលជាដៃគូសហការបានអះអាង គឺជាមោទនភាពខ្លាំងណាស់ ដែលកម្មវិធីមួយនេះ មានការចូលរួមពីតារាល្បីៗជាពិសេសគឺ ឱក សុគន្ធកញ្ញា។ លោកថាព្រឹត្តិការណ៍នេះនឹងជួយជំរុញសង្គមយ៉ាងពេញទំហឹងអោយយល់ដឹងពីផលប៉ះពាល់របស់គ្រឿងញៀន ដោយវេទិកានេះ មានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់មន្ត្រីជាន់ខ្ពស់ ជាពិសេសក្រសួងពាក់ព័ន្ធ។

កញ្ញា ឱក សុគន្ធកញ្ញា និយាយថា ហេតុផលដែលកញ្ញាសម្រេចចិត្តទទួលច្រៀងក្នុងកម្មវិធីនេះទាំងស្ថានភាពការងាររវល់ខ្លាំងក្នុងពេលនេះ គឺដោយសារតែកញ្ញាតែកញ្ញាចង់ចូលរួមបំផុស ជុំវិញពីផលប៉ះពាល់របស់គ្រឿងញៀន។ កញ្ញាថាខ្លួនសប្បាយចិត្ត ដែលមានឱកាសបង្ហាញខ្លួនក្នុងកម្មវិធីនេះ ហើយបើទោះជាអាចច្រៀងបានតែមួយថ្ងៃក្នុងចំណោមការរៀបចំ៦រាត្រី តែកញ្ញារំពឹងវត្តមានរបស់កញ្ញា នឹងចូលរួមចំណែកបានមួយផ្នែកក្នុងការលុបបំបាត់ពីផលប៉ះពាល់នេះ៕

//youtu.be/aLoUCAThwjk

មតិយោបល់