ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

ម្ចាស់​បទ «​លុយ​បង​មិន​ដល់​គេ ចិន​» ចំណាយ​ជាង $២​លាន​ដុល្លារ សុំ​មិត្តស្រី​រៀបការ​

​កំពូល​តារាចម្រៀង​រ៉ុក​ចិន លោក Wang Feng កាលពី​ចុង​សប្ដាហ៍​មុន បាន​រៀបចំ​គម្រោង​ស្នើសុំ​មិត្តស្រី​របស់ខ្លួន នាង Zhang Ziyi ដោយ​ចំណាយ​លុយ​ជិត ១៦​ម៉ឺន​ដុល្លារ​អាមេរិក រួម​នឹង​ជញ្ជៀន​ពេជ្រ​តម្លៃ ២​លាន​ដុល្លារ​អាមេរិក​។​
Wang Feng
​កំពូល​តារា​ចម្រៀង​រូប​នេះ បាន​ជួល​ក្រុមហ៊ុន BAZAAR Energy ឲ្យ​បង្កើត​គម្រោង​ស្នើសុំ​រៀបការ​ជាមួយ​មិត្តស្រី​នាង Ziyi ជា​លក្ខណៈ​រ៉ូមេ​ទិច ដោយ​កម្មវិធី​នោះ​ត្រូវបាន​រៀបចំ​ឡើង​នៅ​ថ្ងៃ​ខួប​កំណើត​របស់​នាង Ziyi តែម្ដង​។ ក្រោម​កិច្ច​រៀបចំ​របស់​ក្រុមហ៊ុន BAZAAR Energy លោក Wang Feng បាន​លុតជង្គង់​នៅ​ពីមុខ​នាង Ziyi រួច​ពោល​ពាក្យ​សុំ​រៀបការ​ជាមួយ​នឹង​ចិញ្ជៀនពេជ្រ ១០​កា​រ៉ាត់ របស់​ក្រុមហ៊ុន Moussaieff Jewellers Ltd ដោយ​តាម​ការប៉ាន់ប្រមាណ​ចិញ្ជៀន​ពេជ្រ​នោះ​ប្រហែលជា​មាន​តម្លៃ​ជាង ២​លាន​ដុល្លារ​អាមេរិក​៕
​ទស្សនា​បទ​ចម្រៀង​ដូចខាងក្រោម​នេះ​៖​

មតិយោបល់