យោងតាមហ្វេសប៊ុកផ្លូវការ គឺលោកយុត្ថារ៉ា ឆានី បានអះអាងថាភរិយាក្រោយរបស់លោកកំពុងមានទម្ងន់កូនប្រុសក្នុងផ្ទៃចំនួន៥ខែហើយ ដោយលោកបានទាំងអះអាងថានោះជាកូនពូជ និងជាដំណក់ឈាមតែមួយដែលអាចបន្តត្រកូលរបស់លោក។ អ្វីដែលគេចាប់អារម្មណ៍គឺគេឃើញ អ្នកនាងចន ច័ន្ទលក្ខិណា ដែលត្រូវគេស្គាល់ថាជាអតីតភរិយាដើម បានបញ្ចេញទស្សនៈអបអរសាទរចំពោះលោកដែលរកឃើញភូមិកូនប្រុសនៅក្នុងការបង្ហោះផង។
បើទោះជាលោក យុត្ថារ៉ា ឆានី បានបង្ហោះធ្វើឲ្យមានការភ្ញាក់ផ្អើលថា លោកមានកូនដល់ទៅ៨ ដែលអ្នកណាៗក៏ស្រឡាំងកាំងធ្វើឲ្យអ្នកណាៗក៏មានអារម្មណ៍ស្រឡាំងកាំង ក៏ក្នុងComment ឆ្លើយតបរបស់លោកទៅកាន់អ្នកបញ្ចេញយោបល់ គឺលោកបញ្ជាក់ថាលោកមានតែកូនបង្កើតតែ៣ប៉ុណ្ណោះ គឺ កូនស្រីច្បងដែលជាដំណក់ឈាមជាមួយអ្នកនាង ចន ច័ន្ទលក្ខិណា ម្នាក់ កូនស្រីវ័យ៩ខែម្នាក់ ដែលជាដំណក់ឈាមរបស់ភរិយាក្រោយ និងកូនប្រុសក្នុងពោះម្នាក់ទៀតអាយុ៥ខែ ដែលជាកូនជាមួយនឹងភរិយាក្រោយរបស់លោកផងដែរ។
ការបង្ហោះរបស់លោកទំនងជាដើម្បីពញាក់អារម្មណ៍មហាជនក្រោយពីលោកសប្បាយចិត្តដែលការពរពោះកូនទី២របស់ភរិយាក្រោយទើបនឹងពិនិត្យដឹងថាជាកូនប្រុស ទើបគេឃើញលោកបង្ហោះលេងសើចធ្វើឲ្យផ្ទុះចម្ងល់គ្រប់គ្នា នៅពេលលោកសរសេរបង្ហោះថាលោកមានកូន៨នាក់នៅលើហ្វេសប៊ុក។ មិត្តភក្តិរបស់លោកជាច្រើនបានសរសេរនៅក្នុង Comment ថា មកពីលោកត្រេកអរពេកទើបបង្ហោះធ្វើឲ្យមានការភាន់ច្រឡំកើតឡើង។ យ៉ាងណាក៏ដោយមានអ្នកលេងហ្វេសប៊ុកមិនតិចនោះទេ សុទ្ធតែដឹងថាលោកបង្ហោះលេងសើច ដោយមានម្នាក់បានទាំងចំអន់ថាលោកនិយាយដូចស្រវឹងព្រោះតែអរនឹងបានកូនប្រុសស្នងត្រកូលនោះផង។
លោកបានឆ្លើយចាក់បណ្ដោយទៅកាន់អ្នកលេងហ្វេសប៊ុកស្ទើរគ្រប់សំណួរថា លោកថាលោកពិតជាមានកូន៨ដោយមានតែការឆ្លើយតបទៅកាន់មនុស្សជិតស្និទ្ធិប៉ុណ្ណោះ ដោយលោកនិយាយថាគឺលោកមានកូនតែ៣ ដោយកូនពៅគេជាកូនប្រុស។
នៅក្នុងការបង្ហោះនោះ គឺឃើញអតីតម្ដាយក្មេករបស់លោក និងអតីតភរិយាគឺអ្នក នាងចន ច័ន្ទលក្ខិណា បញ្ចេញយោបល់ឆ្លងឆ្លើយ ដែលហាក់បង្ហាញថាទំនាក់ទំនងរបស់អ្នកទាំង៣មិនមានបញ្ហានោះទេ បើទោះជាបានប្រេះស្រាំបែកខ្ញែកទៅមានគ្រួសាររៀងខ្លួន។ អ្នកនាងចន ច័ន្ទលក្ខិណា បានសរសេរអបអរចំពោះលោកថា រកឃើញភូមិកូនប្រុសហើយ ទើបធ្វើឲ្យគេបានយល់កាន់តែច្បាស់ថាហេតុផលដែលលោកយុត្ថារ៉ា ឆានី បង្ហោះថាខ្លួនមានកូន៨នាក់ ដោយមានទាំងអមរូបថតផង ក្នុងន័យធ្វើឲ្យអ្នកលេងហ្វេសប៊ុកមានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ចំពោះពាក្យសម្ដីលេងសើចរបស់លោកប៉ុណ្ណោះ។
យ៉ាងណាមិញ គេមិនទាន់ដឹងថាអ្វីជាមូលដ្ឋានដែលលោកបង្ហោះថាខ្លួនមានកូន៨នាក់អមដោយរូបថតធ្វើឲ្យមានការភ្ញាក់ផ្អើលនោះទេ ប៉ុន្តែយោងតាមការបញ្ជាក់របស់លោក និងការបញ្ចេញយោបល់របស់អ្នកនាងចន ច័ន្ទលក្ខិណា គឺលោកពិតជាមានអ្នកបន្តវេណមែន ដោយសារតែភរិយាក្រោយរបស់លោកដែលទើបពរពោះកូនទី២គឺជាកូនប្រុស ទើបធ្វើឲ្យលោកយុត្ថារ៉ា ឆានី សប្បាយចិត្តដល់ម្លឹង រហូតដល់ថ្នាក់សរសេរឈ្មោះរបស់កូនស្រីច្បងលោកខុស៕
មតិយោបល់