ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

Justin Bieber ៖ Selena Gomez ជា​ម្ចាស់ក្សត្រីឆើតឆាយបំផុត​លើពិភពលោក​

បើទោះបីជាបែកគ្នា​ជាយូរណាស់មកហើយ ក៏ប៉ុន្តែ តារាចម្រៀង Selena Gomez តែងតែស្ថិតនៅក្នុងផ្នត់គំនិត របស់ តារាចម្រៀង​សម្បូរ​រឿង​អាស្រូវ Justin Bieber ។ ដូចជាមិនយូរប៉ុន្មាន តារាចម្រៀងរូបនេះ បានបង្ហោះ រូបភាព Selena Gomez ក្នុងកម្មវិធីជប់លៀង Vanity Fair នៅលើគណនី Instagram របស់គេ​ ។ ភ្ជាប់មកជាមួយនឹងរូបភាព តារាចម្រៀង​ ដែល​មិនទាន់ដោះស្រាយ រឿងជំពាក់វ័កវិន នឹងគុកនៅឡើយ លើបញ្ហា ​បើកឡានប្រណាំង ខណៈដែលខ្លួនស្រវឹង ​បានសរសេរថា “ជា​ម្ចាស់ក្សត្រី ដ៏ឆើតឆាយបំផុត លើពិភពលោក” ។​
ត្រង់ចំណុច នេះបានធ្វើ​ឲ្យ អ្នកគាំទ្រ ​តារាទាំងពីរ មានការងឿងឆ្ងល់ យ៉ាងខ្លាំង ។ មនុស្ស​ជាច្រើនជឿជាក់ថា Justin តែងតែ​ចំណាយ​ពេលជាមួយនឹង​ស្នេហាដ៏ជ្រៅរបស់គេ ដែលបញ្ជាក់ថា​នៅមិនទាន់​អស់អាល័យ​៕
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/SelenaGomez2_zps8d03940c.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/SelenaGomez5_zps69db5892.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/SelenaGomez4_zps19a6759b.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/SelenaGomez3_zps06bf0ba8.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/SelenaGomez1_zpsf7fbe966.jpg

មតិយោបល់