ភ្នំពេញៈ យុវជនជានិស្សិត សាលាភាសារអង់គ្លេសម្នាក់ សង្ស័យកើតមានអារម្មណ៍មិនល្អ ហាក់បីដូចជាមនុស្សបែកថ្នាំ មានសតិមិនស្រួល ទើបកើតជាក្តីមួរម៉ៅក្តៅក្រហាយ បញ្ចេញចរឹកប្លែកៗដូចខ្មោចចូល រត់ចេញពីសាលារៀន សំដៅទៅបន្ទប់ជួល ប្រម៉ែប្រមូល ខោអាវ សម្ភារៈក្នុងបន្ទប់ជួលស្នាក់នៅរួមគ្នាបោះនិងបោក បង្កឲ្យភ្ញាក់ផ្អើល រហូតដល់កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ចុះទៅអន្តរាគមន៍ យុវជនខាងលើ ប៉ងចង់តែសម្លាប់ខ្លួន រត់ចូលរែម៉ូតូ ស៊ីក្លូឡាន។
អ្នកឃើញហេតុការណ៍ភ័យលួសព្រលឹងជំនួស ខ្លាចឈានដល់គ្រោះថ្នាក់ ដល់ខ្លួនទើបស្នើសូមឲ្យសមត្ថកិច្ចជួយចាប់នាំទៅដាក់នៅប៉ុស្តិ៍ជាបណ្តោះអាសន្ន កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
យុវជនខាងលើ ឈ្មោះ ស៊ុ ចាន់ធា អាយុ ២១ឆ្នាំ ជាសិស្សសាលាភាសាអង់គ្លេស នៅសាលា អន្តរជាតិស្ថាបនា ផ្លូវន័រប្រីដ ខណ្ឌសែនសុខ ស្នាក់នៅផ្ទះជួលរួមជាមួយ មិត្តភក្តិ នៅកន្លែងកើតហេតុ មានស្រុកកំណើតភូមិ តំណាក់ស្នួល ឃុំស្រែព្នៅ ស្រុកជុំរិគី ខេត្តកំពត ។
តាមសម្តីយុវជនឈ្មោះ ស៊ីឌី ត្រូវជាមិត្តភក្តិ ស្នាក់នៅជាមួយគ្នា រៀនសូត្រជាមួយគ្នាបានឲ្យដឹងថា មុនពេលកើតហេតុ ខណៈដែលកំពុងរៀន ក្នុងថ្នាក់ ស្រាប់តែជនរងគ្រោះ ស្រែកឡូឡា ចេញកាយវិការច្រង៉ែងច្រង៉ាង ហាក់បីដូចជាមនុស្សខ្មោចចូល ហើយចេញរត់ថ្មើរជើងទៅបន្ទប់ជួល ធ្វើឲ្យមិត្តរួមថ្នាក់ ដេញតាម ឃាត់ដល់បន្ទប់ ចាប់បោច គ្រវាត់ខោអាវចេញក្រៅ ទាមទាររកតែប៉ងសម្លាប់ខ្លួន បង្កឲ្យភ្ញាក់ផ្អើល នឹងព្រួយបារម្ភខ្លាចគ្រោះថ្នាក់ ទើបស្នើរសុំការអន្តរាគមន៍ ពីសមត្ថកិច្ចឲ្យជួយចាប់ឃាត់ ខ្លាចរត់ចូលឡាន ម៉ូតូកើតក្តីគ្រោះថ្នាក់ដល់ជីវិត។
តែបើតាមក្រុមគ្រួសារ យុវជនខាងលើតាមរយៈទូរសព្ទ បានឲ្យដឹងថា កូនប្រុសរបស់គាត់រូបនេះ កន្លងមកមានសតិមិនប្រក្រតី ហើយក៏ធ្លាប់ យកទៅព្យាបាលនៅមន្ទីរពេទ្យដែរ បញ្ហាផ្នែកប្រព័ន្ធបនរសាទ លុះឃើញធូរស្រាលហើយ ទើបបញ្ជូនកូនឲ្យមករៀនសភាសារអង់គ្លេសបន្ត បែរជាជម្ងឺរើធ្វើទុក្ខឡើងវិញបែបនេះ ។
យុវជនខាងលើ ដោយខ្លាចគ្រោះថ្នាក់ដល់ខ្លួននិងអ្នកដទៃ ទើបសមត្ថកិច្ចឃាត់ខ្លួន នាំយកទៅដាក់នៅប៉ុស្តិ៍ទឹកថ្លាជាបណ្តោះអាសន្នរង់ចាំឪពុកម្តាយមកទទួលយកទៅព្យាបាលវិញ ៕
https://youtu.be/RKIHDxgmIvE
មតិយោបល់