ព័ត៌មានសិល្បៈ និងកម្សាន្ត

សុខ ជំនោរ អះអាងថា សាលក្រម វ៉ានីឡា យុត្តិធម៌

ក្រោយពីតុលាការប្រកាសសាលក្រម កាលពីរសៀលថ្ងៃទី១៥ សីហា មុននេះ លោក សុខ ជំនោរ ជាបងប្រុស និង ជាដើមបណ្ដឹងបានថ្លែងប្រាប់ ផុសញូថា លោក និងគ្រួសាររបស់លោកពេញចិត្តចំពោះសាលក្រមនេះ បើទោះជាអ្នកគាំទ្រ កញ្ញាវ៉ានីឡា យល់ថារយៈពេលដែលនាងរង់ចាំ ហាក់ដាក់ទោសទណ្ឌ និងទទួលបានប្រាក់ពិន័យពីជនល្មើសបានតិច។ លោកបានទាំងអះអាង ប្អូនស្រីរបស់លោក សប្បាយចិត្ត និងគ្មានបំណងណាមួយដាក់បណ្ដឹងបន្តនោះផង។

សាលក្រមដែលបានប្រកាសនោះ បានចេញប្រកាសថា លោក គុយ សិទ្ធស័ក្ត ត្រូវកំណត់អោយជាប់ទោសរយៈពេលមួយឆ្នាំ និងពិន័យទឹកប្រាក់ចំនួន២០០លានរៀល អោយជនរងគ្រោះ។ សាលក្រមនេះគ្រាន់តែបានប្រកាសភាពត្រូវបានលោកសុខ ជំនោរ បញ្ជាក់ថា ខ្លួនពេញចិត្ត បើទោះជាក្នុងបណ្ដឹងលោកបានទាមទារជំងឺចិត្ត និងថ្លៃបាត់បង់ការងាររបស់ប្អូនស្រីរហូតដល់ជាង១ឆ្នាំកន្លងមកនេះដល់៥០ម៉ឺនដុល្លារ។ លោកថាខ្លួនមិនខ្វល់រឿងសំណងមិនបានតាមការស្នើសុំទេ ប៉ុន្តែអ្វីដែលធ្វើអោយលោក និងប្អូនស្រីចិត្ត គឺបុគ្គិលដែលបានបង្ខូចឈ្មោះនោះ ត្រូវច្បាប់អោយជាប់គុគ។ កញ្ញាវ៉ានីឡា ក៏បានសម្ដែងការពេញចិត្តនឹងសាលក្រម នៅប៉ុន្មានក្រោយការប្រកាសផងដែរ ដោយនាងបានទាំងថ្លែងអំណរគុណគ្រប់ភាគីទាំងអស់ដែលជួយអោយបណ្ដឹងរបស់នាងទទួលបានជោគជ័យ៕

មតិយោបល់