ព័ត៌មានជាតិ

ឆេះឡឥដ្ឋមួយកន្លែង ផ្អើលអស់ទាំងខេត្តព្រៃវែង គិតជាទឹកប្រាក់អស់២០លានរៀល!

ព្រៃវែងៈ លោកអធិការស្រុកកញ្ជ្រៀចបានប្រាប់ Post News ថា មានករណីគ្រោះអគ្គិភ័យមួយបានឆាបឆេះឡឥដ្ឋមួយកន្លែង បង្កជាអណ្តាតភ្លើងនិងផ្សែងយ៉ាងក្មួរខ្មាញ់បានឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់បងប្អូនប្រជាពលរដ្ឋរួមនិងសមត្ថកិច្ចចុះមកធ្វើការអន្តរាគមន៍បាញ់ពន្លត់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥ព្រឹក ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅចំណុចនៅភូមិព្រាលទី២ ឃុំថ្មពូន ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។

សមត្ថកិច្ចបានឲ្យដឹងថា ឡឥដ្ឋដែលឆេះខាងលើនេះមានម្ចាស់ឈ្មោះ ហ៊ាប លាងហ៊ន ស្នាក់នៅកើតហេតុខាងលើ។ ក្នុងនោះដែរអគ្គិភ័យនេះ គឺបណ្តាលមកពីអុសដែលឆេះនៅឡ រាលឆាបឆេះដំបូល ទើបបណ្តាលឲ្យមានការឆាបឆេះតែម្តង តែបណ្តាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សណាឡើយ ដោយកម្លាំងមានសមត្ថកិច្ចបានជួយពន្លត់បានមួយដំបូលឡ ដោយមួយដំបូលទៀត ត្រូវខូចខាតទាំងស្រុង អស់ទឹកប្រាក់២០លានរៀល ដោយប្រើប្រាស់ទឹកក្នុងការបាញ់ពន្លត់អស់ចំនួន៣រថយន្តទើបរលត់ទៅវិញជាស្ថាពរ៕

https://youtu.be/yXqhlGQdg_0

មតិយោបល់